ភ្នំពេញ: ព្រឹត្តិការណ៍ប្រណាំងរថយន្ដOff Road សន្តិភាពឆ្នាំ២០២៣បានចាប់ផ្ដើមហើយនៅថ្ងៃទី១៣មករានេះនាទីលាន១២មូទ័រផាកខេត្តមណ្ឌលគីរី។ការប្រណាំងដែលធ្វើលើរយ:ចម្ងាយខ្លីត្រឹមតែ៥០គីឡូម៉ែត្រប៉ុណ្ណោះ។ការកំណត់រយ:ចម្ងាយខ្លីនេះគឺមានអំណោយផលចំពោះកីឡាករថ្មីៗដែលយកទីលាននេះជាកន្លែងហ្វឹកហាត់ផង ជាកន្លែងបង្កើនគុណភាពបច្ចេកទេស និង ដកស្រង់បទពិសោធន៍បច្ចេកទេសជាមួយកីឡាករបរទេសដែលមកចូលរួមប្រកួតផង។
លោកវង្ស គឹមហួតប្រធានគណ:កម្មការរៀបចំការប្រណាំងរថយន្ដRallyនៃព្រឹត្តិការណ៍ប្រណសំងរថយន្ដOff Roadសន្តិភាពឆ្នាំ២០២៣និយាយថាសម្រាប់ប្រភេទរថយន្ដRallyយ៉ាងហោចណាស់សម្រាប់កម្ពុជាត្រូវប្រណាំងលើចម្ងាយផ្លូវពី២០០ទៅ៥០០គីឡូម៉ែត្រដែរ។តែចម្ងាយផ្លូវខ្លីវាពិតជាឪកាសល្អសម្រាប់កីឡាករថ្មីៗ។
សូមបញ្ជាក់ថាសម្រាប់រង្វាន់ជ័យលាភីលើគ្រប់ប្រភេទប្រណាំងនីមួយៗរវាងអ្នកបើកបរនិងជំនួយការបើកបរព្រោះទាំងអ្នកបើកបរនិងជំនួយការបើកបរត្រូវបានផ្ដល់តម្លៃដូចគ្នាព្រោះនេះជាដៃគូដែលមិនអាចគ្មាននរណាម្នាក់បាននោះទេ។សូមបញ្ជាក់ថាព្រឹត្តិការណ៍នេៈនឹងបញ្ចប់នៅថ្ងៃទី១៥មករា៕​  N