ដោយៈតារារិទ្ធ(ភ្នំពេញ)កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី“ការគ្រប់គ្រងទឹកស្អាត” ហើយ នាព្រឹកថ្ងៃទី ១៣ ខែមករា ២០២៣នេះ ។

គោលបំណងនៃសេចក្តីព្រាងច្បាប់ស្តីពី “ការគ្រប់គ្រងទឹកស្អាត”ការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យទឹកស្អាតគឺជាមូលដ្ឋានយ៉ាងសំខាន់ដែលអាចទ្រទ្រង់និងត្រូវឆ្លើ យតបទៅនឹងសន្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ព្រះរាជាណាចក្រកម្ពុជាដែលមានការរីកចម្រើនជាលំដាប់ឥតឈប់ឈរពីរមួយឆ្នាំទៅមួយឆ្នាំ។ការផ្គត់ផ្គង់ទឹកស្អាតគឺជាអាទិភាពមួយនៃវិស័យអាទិភាពទាំង បួននៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤នៃរាជរដ្ឋាភិបាលអាណត្តិទី៦រួមមានមនុស្ស ផ្លូវ ភ្លើងនិងទឹក ។ ក្នុងបរិបទនេះវិស័យ ផ្គត់ផ្គង់ទឹកស្អាតទាមទារនូវការពង្រឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភា ពខ្ពស់ធានាដល់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតដែលត្រូវអនុលោមទៅតាមលក្ខខណ្ឌគោលបួនយ៉ាងគឺទឹកស្អាតត្រូវមានគុណភាព សុវត្ថិភាពនិរន្តរភាពនិងថ្លៃសមរម្យដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការលើកកម្ពស់សុខុមាលភាពសាធារណៈនិងការឆ្លើយតបទៅនឹងតម្រូវការខាងផ្នែកផលិតកម្ម អាជីវកម្ម សេវាកម្មលើគ្រប់វិស័យក្នុងសង្គមជាតិទាំងមូល។លើសពីនេះការអភិវឌ្ឍនិងគ្រប់គ្រងសេវាផ្គត់ផ្គង់ទឹកស្អាតក៏ជាកត្តាគន្លឹះមួ យក្នុងការបង្កើនជំនឿទុកចិត្តនិងទាក់ទាញការវិនយោគពីវិស័យឯកជនជាតិនិងអន្តរ ជាតិសម្រាប់ការបង្កើតមូលដ្ឋានផលិតកម្មអាជីវកម្មនៅកម្ពុជា ។

សេចក្តីព្រាងច្បាប់នេះត្រូវបានផ្ដួចផ្តើមរៀប ចំដោយអតីតក្រសួងឧស្សាហកម្មនិងសិប្បកម្មចាប់តាំងពីឆ្នាំ២០១៦ និងបានពិភាក្សា កែសម្រួលជាបន្តបន្ទាប់នៅក្នុងអាណត្តិក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យានិងនវានុវត្តន៍ដោយមានការគាំទ្រក្នុងជំហា នដំបូងពីទីភា្នក់ងារសហប្រតិបត្តិការអន្តរ ជាតិនៃប្រទេសជប៉ុន (JICA)៕