ដោយៈតារារិទ្អ(ភ្នំពេញ)កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី ១៣ ខែមករានេះបានពិភាក្សាអនុម័តលើសេចក្តីព្រាង“គោលន យោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីដើម្បីអភិវឌ្ឍខេត្តព្រះសីហនុនៅជាតំបន់សេដ្ឋ កិច្ច ពិសេសគំរូពហុបំណងឆ្នាំ២០២២-២០ ៣៨ ” ។

គោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងសំដៅដល់ការរៀបចំគោលនយោបាយគ្រប់គ្រងវិស័ យដីធ្លីដែលក្នុងនេះមានអនុវិស័យរដ្ឋបាល ដីធ្លី អនុវិស័យរៀបចំដែនដីការគ្រប់គ្រងនិងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងខេត្តព្រះសីហនុ អនុវិស័យបែងចែកដីធ្លីនិងលំ នៅឋាននិងការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យសំណង់និងវិស័យពាក់ព័ន្ធដីធ្លីផ្អែក លើមូលដ្ឋាននៃគោលនយោបាយដីធ្លី«សៀ វភៅសដីដីធ្លី» គោលនយោបាយជាតិស្ដីពីការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជានិងគោលនយោបាយនៃវិស័យពាក់ព័ន្ធដីធ្លី។

សេចក្តីព្រាងគោលនយោបាយនេះមានគោលដៅតម្រង់ទិសនិងកំណត់ការគ្រប់គ្រងដីធ្លីនិងប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុតាមគន្លងគំរូអភិវឌ្ឍសេដ្ឋកិច្ចសង្គមស្របតាមគោលនយោបាយច្បាប់និងលិខិតបទ ដ្ឋានគតិយុត្តជាធរមាន។

សេចក្តីព្រាងគោលនយោបាយនេះមាន ចក្ខុវិស័យដល់ឆ្នាំ២០៣៨«អភិវឌ្ឍខេត្តព្រះសី ហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងជាទីក្រុងបៃតងអាស៊ាននៃប៉ូលអភិ វឌ្ឍជាតិទំនើបប្រកដោយចីរភាព ជវភាព សុខភាព និងសុភមង្គលតាមរយៈការជំរុញសមាហរណកម្មការអភិវឌ្ឍទីក្រុងឆ្លាតការអភិវឌ្ឍបៃតង រមណីយដ្ឋានឆ្នេរសមុទ្រដែ លស្អាតបំផុតលើសកលលោក មជ្ឈមណ្ឌ លកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរ ជាតិ ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាននិងសកល លោកនិងមជ្ឈមណ្ឌលឧស្សាហកម្ម វិទ្យាសាស្រ្តច្ចេក វិទ្យាទំនើបនិងនវានុវត្តន៍ដែលមានសុខដុម នីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រ សើរនិងរក្សាបាននូវអត្តសញ្ញាណ វប្បធម៌ និងប្រវត្តិសាស្ត្រជាតិ»និងមានគោលបំណ ងផ្ដល់ក្របខ័ណ្ឌនិងតម្រង់ទិសការគ្រប់គ្រង ការប្រើប្រាស់ដីធ្លីការបែងចែកដីធ្លីការអភិ វឌ្ឍដែនដីនិងនគរូបយកម្មដើម្បីអភិវឌ្ឍខេ ត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងប្រកដោយចីរភាព ជវភាព សុខភាព និងសុភមង្គលព្រមទាំងមានភាពទាក់ទាញនិងឧត្តមភាពវានុវត្តន៍ខ្ពស់សំដៅរួមចំ ណែកប្រែក្លាយកម្ពុជាជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០ ៥០។

សេចក្តីព្រាងគោលនយោបាយនេះបានកំ ណត់យុទ្ធសាស្ដ្រវិស័យដីធ្លីដែលរួមមានៈ

– អនុវិស័យរដ្ឋបាលដីធ្លីមានមូលដ្ឋានគតិ យុត្តនៃការកាន់ដីធ្លីនិងការចុះបញ្ជីដីធ្លីការចុះបញ្ជីដីធី្លការងារភូមិសាស្ត្រការដោះស្រា យវិវាទដីធ្លីរបស់គណៈកម្មការសុរិយោដីនិងប្រព័ន្ធគ្រប់គ្រងមូលដ្ឋានទិន្នន័យសុរិយោដីនិងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យភូមិសាស្ត្រ។

– អនុវិស័យរៀបចំដែនដីមានមូលដ្ឋានគតិ យុត្តនិងផែនការរូបវន្តការរៀបចំដែនដីនិង នគរូបនីយកម្មការកំណត់ប្រើប្រាស់ដីខេត្តព្រះសីហនុមានដីអាចសាងសង់បាន៘និងដីកម្រិតការសាងសង់ការកំណត់តំបន់ប្រើប្រាស់ដីនិងបទប្បញ្ញត្តិសម្រាប់ការអភិ វឌ្ឍនិងការអភិរក្សខេត្តព្រះសីហនុប្រកដោ យចីរភាព ជវភាព សុខភាព និងសុភមង្គល និងការរៀបចំប្រព័ន្ធវាយតម្លៃថ្លៃអចលនទ្រព្យ។

-អនុវិស័យបែងចែកដីធ្លីនិងលំនៅឋានមានមូលដ្ឋានគតិយុត្តការគ្រប់គ្រងសន្និធិដីធ្លីនិងការបែងចែកដីធ្លីការអភិវឌ្ឍលំនៅឋានតម្លៃ សមរម្យដោយកំណត់លក្ខណៈសម្បត្តិនៃការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យនិងប្រភ ពហិរញ្ញវត្ថុសម្រាប់ ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យការអភិវឌ្ឍលំនៅឋានសង្គមការងារដោះស្រាយសំណង់បណ្ដោះអាស ន្ននិងសំណង់មិនរៀបរយនិងការផ្តល់ទីតាំ ងស្នាក់នៅសមរម្យជូនកម្មករ និយោជិតដែលបំពេញការងារក្នុងទីតាំងសម្បទានដីសេដ្ឋកិច្ច។

.យុទ្ធសាស្ត្រវិស័យពាក់ព័ន្ធនឹងដីធ្លី

– ការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធរូបវន្ត មានការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធដឹកជញ្ជូនការអភិវឌ្ឍបច្ចេកវិទ្យគមនាគមន៍និងព័ត៌មា នបច្ចេកវិទ្យាទូរគមនាគមន៍ បច្ចេកវិទ្យាឌីជី ថលនិងការគ្រប់គ្រងសន្តិសុខសាយប័រ ការអភិវឌ្ឍធនធាន ទឹក និងទឹកស្អាត និងការអភិវឌ្ឍវិស័យថាមពលនិងអគ្គិសនី។

– ការអភិវឌ្ឍសេដ្ឋកិច្ចមានការអភិវឌ្ឍឧ ស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវា នុវត្តន៍ ការអភិវឌ្ឍធុរកិច្ច និងពាណិជ្ជកម្ម ការអភិវឌ្ឍទេសចរណ៍ និងការអភិវឌ្ឍកសិកម្ម រុក្ខាប្រមាញ់និងនេ សាទ។

-កិច្ចការពារបរិស្ថាននិងការគ្រប់គ្រងធន ធានធម្មជាតិមានការគ្រប់គ្រងសំណល់រឹងការគ្រប់គ្រងសំណល់រាវនិងវិធានការចាំ បាច់ក្នុងការការពារធនធានធម្មជាតិបរិស្ថាន និងតំបន់ការពារធម្មជាតិសំខាន់ៗ។

• យុទ្ធសាស្ត្រពាក់ព័ន្ធនិងការគ្រប់គ្រង

-ការពង្រឹងការគ្រប់គ្រងអភិបាលកិច្ចល្អនិង ស្ថប័នមានការលើកកម្ពស់សមត្ថភាពស្ថាប័ ននិងមូលធនមនុស្សការគ្រប់គ្រងនិងអភិ បាលកិច្ចល្អ ការអភិវឌ្ឍទីក្រុងឆ្លាត ការជំរុ ញនិងអនុវត្តរដ្ឋបាលឌីជីថល សង្គមឌីជី ថល សេដ្ឋកិច្ចឌីជីថល ពលរដ្ឋឌីជីថល។

– ការគ្រប់គ្រងហានិភ័យសំខាន់ៗនិងការ ង្ការគ្រោះមហន្តរាយធម្មជាតិមានហានិភ័យក្នុងប្រទេសនិងក្រៅប្រទេសនិងការបង្ការគ្រោះមហន្តរាយធម្មជាតិដោយកំណត់ការការពារនិងការថែរក្សាឆ្នេរសមុទ្រទឹកសមុទ្រ ប្រភពទឹក អាងស្ដុកទឹក និងបណ្ដាញផ្លូវទឹក ការពារការស្ទះផ្លូវទឹកហូរនិងការបង្ការគ្រោះមហន្តរាយនៅទីចំណតជាដើម៕