វី​ល​ហ្វ្រី​ដ ហ្សា​ហា បដិសេធ​មិន​ទទួលយក​កិច្ចសន្យា​ថ្មី​របស់​ក្លិប គ្រី​ស្តា​ល់ ផា​លេស​

958
ចែករម្លែក

​ក្លិប ថូ​តិ​ន​ហេម (Tottenham )​ទទួលបាន​ការលើកទឹកចិត្ត​ថ្មី​ក្នុង​ការតាមប្រមាញ់​កីឡាករ វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried zaha) យូរអង្វែង​។​
​ ​
​ក្លិប​ស្ពឺរ​( Spurs) មិនទាន់​បោះបង់ចោល​ការតាមប្រមាញ់​កីឡាករ​វ័យ​២៥​ឆ្នាំ​របស់​ក្លិប​គ្រី​ស្តា​ល់ ផា​លេស​( Crystal Palace) ទេ ហើយ ហ្សា​ហា បាន​ច្រានចោល​កិច្ចសន្យា​ថ្មី​ដែលមាន ទឹកប្រាក់​១២៥.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ដែល​នឹងធ្វើ​ឲ្យ​កីឡាករ​រូបនេះ​ក្លាយជា​កីឡាករ​ទទួល បាន​ប្រាក់​ច្រើនជាងគេ​ក្នុង​ក្រុម​។​
​ ​
​ការវិវឌ្ឍ​នេះ​នឹងធ្វើ​ឲ្យ​ក្លិប​ឆេ​ល​ស៊ី​ចាប់អារម្មណ៍​ផងដែរ ខណៈ​ពួកគេ​ចង់បាន ហ្សា​ហា បើទោះបីជា ត្រូវ​ដោះស្រាយ​បញ្ហា​គ្រូបង្វឹក​និង​អនាគត​របស់​កីឡាករ​ក្នុង​ក្រុម​ជម្រើស​មួយចំនួន​ផងដែរ​។​
​ ​
​ក្លិប Crystal Palace ចង់​រក្សាទុក ហ្សា​ហា ហើយ​គ្រោង​នឹងដាក់​សំណើ​ប្រសើរ​ជាង​មុន​។​
​ ​
​ប៉ុន្តែ​ដោយសារតែ​អតីត​កីឡាករ​របស់​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​រូបនេះ​ចង់​សាកល្បង​សមត្ថភាព នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ដូច្នេះ​វា​ពិបាក​នឹង​រារាំង​ការចាកចេញ​ណាស់​។​
​ ​
​ក្លិប​Spurs ជឿថា ពួកគេ​អាច​ទទួលបាន ហ្សា​ហា ក្នុងតម្លៃ​តិចជាង​ការវាយតម្លៃ​របស់​ក្លឹប Crystal Palace ។​
​ ​
Crystal Palace បានដាក់​តម្លៃ ហ្សា​ហា ប្រហាក់ប្រហែល​នឹង​តម្លៃ​ខ្លួន​របស់​កីឡាករ រី​យ៉ា​ដ ម៉ា​រ៉េ​ស (Riyad Mahrez) ដែល​ត្រូវ​បានកំណត់​៧៥​លាន​ផោន​ដោយ​ក្លឹប Leicester ប៉ុន្តែ​គ្រោង​នឹងចូលរួម​ជាមួយ​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ក្នុងតម្លៃ​៦០​លាន​ផោន​។ ក្លឹប​Spurs វាយតម្លៃ ហ្សា​ហា ត្រឹម​៥០​លាន​ផោន​។​
​ ​
​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) អន្ទះសា​ចង់​បង្កើន​ជម្រើស​របស់លោក ហើយ ហ្សា​ហា នៅតែ​ជា​គោលដៅ​ផ្ទេរ​ចម្បង​របស់លោក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried zaha)

ទីតាំងផ្សាយពាណិជ្ជកម្ម