ដោយៈតារារិទ្ធ(ភ្នំពេញ)កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី“នយោបាយជាតិស្តីពីស្វា យ ចន្ទីឆ្នាំ២០២២-២០២៧”នាព្រឹកថ្ងែទី ១៣ ខែមករានេះ ។

ដំណាំស្វាយចន្ទីជាដំណាំកសិឧស្សាហកម្មនិងជាដំណាំអាទិភាពមួយក្នុងចំណោមដំ ណាំអាទិភាពទាំង១២មុខដែលរាជរដ្ឋាភិ បាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការបង្កើនផលិតភាពនិងការប្រកួតប្រជែងតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុ ងសកម្មភាពដែលមានតម្លៃខ្ពស់។ បច្ចុប្បន្ នផលិតផលស្វាយចន្ទីភាគច្រើនបាននាំចេញជាផលិតផលមិនទាន់បានកែច្នៃដែលនាំឱ្យកម្ពុជាទទួលបានតម្លៃបន្ថែមទាប។ ដើម្បីបន្តជំរុញដល់កំណើនកសិ- ពាណិជ្ ជកម្មប្រកបដោយការប្រកួតប្រជែងផលិត ផលមានគុណភាពនិងសុវត្ថិភាពការដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយ ចន្ទីគឺជាការចាំបាច់ស្របទៅនឹងគោលនយោបាយនិងក្របខ័ណ្ឌយុទ្ធសាស្ត្រផ្សេងៗទៀតសំដៅធានាឱ្យបាននូវឧត្តមភាពប្រកួតប្រជែងលើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។

សេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទីនេះត្រូវបានរៀបចំឡើងតាមរយៈការចុះសិក្សាស្រាវជ្រាវទីតាំងដាំ ដុះ កែច្នៃ អ្នកនាំចេញនិងសិក្ខាសាលាពិគ្រោះយោប ល់ព្រមទាំងការផ្តល់ធាតុចូលពីបណ្តាក្រសួ ងស្ថាបនពាក់ព័ន្ធដៃគូអភិវឌ្ឍន៍និងវិស័យឯកជនពាក់ព័ន្ធលើគ្រប់សកម្មភាពក្នុងខ្សែច្រវាក់តម្លៃ និងបានរំលេចអំពីភារកិច្ចនិងការទទួលខុសត្រូវរបស់តួអង្គពាក់ព័ន្ធទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យការអនុវត្តចំគោ លដៅនិងប្រកបដោយប្រសិទ្ធភាព។

គោលនយោបាយជាតិស្តីពីស្វាយចន្ទីមានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្មកែច្នៃនិងទីផ្សា រស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្នធានានូវនិរន្តរភាពនិងការធ្វើពិពិធកម្មសេដ្ឋកិច្ច។

គោលបំណងនិងគោលដៅគោលនយោ បាយជាតិស្តីពីស្វាយចន្ទីមានគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិតនិងផ្គត់ផ្គង់ផលិតផលសា្វយចន្ទីដ៏សំខាន់មួយសម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។ ដើម្បីសម្រេចបានចក្ខុវិស័យនិងគោលបំណងខាងលើគោលនយោបា យជាតិស្តីពីស្វាយចន្ទីបានដាក់ចេញនូវគោ លដៅចម្បងចំនួន ៣ ដូចខាងក្រោម៖

-លើកកម្ពស់ទិន្នផលនៃការផលិតនិងផលិត កម្មប្រកបដោយគុណភាពប្រកួតប្រជែង ។

-ជំរុញការធ្វើឧស្សាហូបនីយកម្មដើម្បីបង្កើ នតម្លៃបន្ថែមលើការប្រមូលផលនិងការកែច្នៃអនុផលស្វាយចន្ទីឱ្យសម្រេចបាន២៥ ភាគរយនៅឆ្នាំ២០២៧និងយ៉ាងតិច៥០ ភាគរយនៅឆ្នាំ២០៣២។

-ជំរុញការនាំចេញតាមរយៈការធ្វើពិពិធកម្ម ទីផ្សារការផ្សារភ្ជាប់អន្តរវិស័យក្នុងការនាំចេញកិច្ចសម្រួលពាណិជ្ជកម្មការកាត់បន្ថយថ្លៃដើមនិងការលើកកម្ពស់ឧត្តមភាពលើទីផ្សារ។

ដើម្បីសម្រេចបាននូវចក្ខុវិស័យគោលបំណ ងគោលដៅនិងយុទ្ធសាស្ត្រនៃគោលនយោ បាយនេះផែនការសកម្មភាពត្រូវអនុវត្តរួមមាន៖(១)ការបង្កើតយន្តការ (២) ការបង្កើតក្របខ័ណ្ឌគតិយុត្ត (៣) ការគាំទ្រហិរញ្ញវត្ថុ (៤)ការអភិវឌ្ឍធនធានមនុស្ស (៥)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិង(៦) ដំណើរការអនុវត្តគម្រោងដោយបានកំណត់ផែន ការសកម្មភាពធំៗចំនួនបីដំណាក់កាលរួមមាន(១)ផលិតកម្មដំណាំស្វាយចន្ទី មានចំនួន១៦សកម្មភាព( ២)ការកែច្នៃផលិត ផលស្វាយចន្ទីមានចំនួន១២ សកម្មភាពនិង(៣)ទីផ្សារនិងការនាំចេញស្វាយចន្ទីមានចំនួន ១៦ សកម្មភាព សម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធយកទៅអនុវត្ត។

គោលនយោបាយជាតិស្តីពីស្វាយចន្ទី នឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវនិងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទីនិងលើកកម្ពស់ការប្រកួតប្រ ជែងទាំងទិន្នផល និងគុណភាព ការធ្វើពិពិធកម្មការកែច្នៃការនាំចេញនិងការបង្កើនតម្លៃបន្ថែមដល់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃសំដៅជួយគាំទ្រដល់តួ អង្គដែលមានស្រាប់និងទាក់ទាញវិនិ យោគបន្ថែមរកទីផ្សារចាស់និងស្វែងរកទីផ្សារថ្មីប្រកបដោយចីរភាពដែលនឹងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយភាពក្រីក្រនិងចំណាកស្រុកនិង ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ៕