កម្មវិធី​ប្រកួត​បាល់ទាត់​វើ​ល​ខាប់ ថ្ងៃ​អង្គា​រ៍ ទី​១០ ខែកក្កដា ឆ្នាំ​២០១៨

1558
ចែករម្លែក

(01:00) បារាំង vs ប៊ែ​ល​ស៊ិ​ក​
​វិភាគ​គូ​ល្អ​
​ ​
​ក្រុម​បារាំង​ត្រូវបាន​ក្រុមអ្នកវិភាគ​ជាច្រើន​គិតថា នឹង​ឈ្នះ​ពាន​វើ​ល​ខាប់​ឆ្នាំ​២០១៨​នេះ ហើយ​នៅពេលនេះ ពួកគេ​នៅសល់​ត្រឹមតែ​ពីរ​ប្រកួត​ទៀត​ប៉ុណ្ណោះ ដើម្បី​ក្លាយជា​ជើងឯក​។ ពួកគេ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​ព្រឹត្តិការណ៍​នេះ​។ ពួកគេ​ទើប​បរាជ័យ​មួយ លើក​ប៉ុណ្ណោះ​ក្នុងចំណោម​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​១៧​លើក​។​
​ ​
​ការប្រកួត​ធំ​បែបនេះ​ត្រូវការ​កីឡាករ​ឆ្នើមៗ​និង​ទម្រង់​លេង​ល្អ ប្រសិនបើ​ពួកគេ​ចង់​លើក​ពាន ហើយ​ថា វា​គឺជា​រឿង​ស័ក្តិសម​សម្រាប់​ក្រុម​បារាំង​នៅពេលនេះ ដែលមាន​កីឡាករ​ឆ្នើម​ដូចជា អឹម​ប៉ា​ប៉េ (M`bappe) គ្រី​ស្មាន់ (Griezmann) និង ប៉ុក​បា (Pogba) ហើយ​ពួកគេ​សុទ្ធតែ មាន​ទម្រង់​លេង​ល្អ​នៅពេល​បច្ចុប្បន្នេះ​។​
​ ​
​ក្រុម​បារាំង​ធ្លាប់​ចាញ់​ក្រុម​បែលហ្ស៊ិក​មួយ​លើក​នៅក្នុង​វគ្គ​ជម្រុះ​ឆ្នាំ​១៩៨១​។ បី​ប្រកួត​ចុងក្រោយ ពួកគេ​មិនដែល​ឈ្នះ​ក្រុម​បែលហ្ស៊ិក​ទេ ប៉ុន្តែ​ក្រុម​បារាំង​ស្ថិតក្នុង​ទម្រង់​លេង​ល្អ​មែនទែន​នាពេល បច្ចុប្បន្ន ហើយ​ពួកគេ​នឹង​ប្រើប្រាស់​ថាមពល​ដើម្បី​ទម្លុះ​ខ្សែការពារ​របស់​ក្រុម​បែលហ្ស៊ិក​។​
​ ​
​ក្រុម​បែលហ្ស៊ិក​មាន​ប្រព័ន្ធ​ការពារ​ធូររលុង​បន្តិច ហើយ​ពួកគេ​អាច​រក្សា​ឃ្លី​ន​ស៊ីត​បាន​ត្រឹម​២​លើក ប៉ុណ្ណោះ​ក្នុង​៦​ប្រកួត​ចុងក្រោយ​។ ឃ្លី​ន​ស៊ីត​ពីរ​នេះ​ធើ្វ​បានជា​មួយក្រុម​ខ្សោយ​ដូច​ប៉ា​ណា​ម៉ា និង​ក្រុម​ជម្រើស​ទី​២​របស់​អង់គ្លេស​។​
​ ​
​ក្រុម​ទុយ​នី​ស៊ី​និង​ក្រុម​ជប៉ុន​សុទ្ធតែ​អា​ចរក​គ្រាប់​បាល់​បាន អំឡុង​ប្រកួត​ជាមួយ​ក្រុម​បែលហ្ស៊ិក ក្នុង​ព្រឹត្តិការណ៍​នេះ ហើយ​យើង​នឹងមាន​ចម្ងល់​ថា តើ​ពួកគេ​នឹង​អាច​រារាំង​ក្រុម​បារាំង​តាម​វិធី​ណា​។​
​ ​
​ដូចជា​ក្រុម​បារាំង​ដែរ ក្រុម​បែលហ្ស៊ិក​សម្បូរ​កីឡាករ​ល្អៗ​ដូចជា លូ​កា​គុ ហា​ហ្សា​ដ និង ដឺ​ប្រា​ញ់ ដែល​អាច​កែប្រែ​ស្ថានភាព​ប្រកួត​។ នេះ​អាចជា​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដ៏​ល្អ​មួយ​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​ធ្វើបាន​ល្អ​ជាង​នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ​៕
​ទស្សន​: French 2-2 Belgium

ទីតាំងផ្សាយពាណិជ្ជកម្ម