ប្រែសម្រួលៈបំណង(វ៉េអិនអិចស្ព្រេស)៖ អ្នកស្រុកចិនកំពុងបង្កើនការធ្វើដំណើរក្រោយពីប្រទេសលុបចោលវិធានការគ្រប់គ្រងកូវីដ១៩ដ៏តឹងរឹងកាលពីខែមុន ទោះជាមានកំណើននៃការឆ្លងជំងឺក្តី ដែលនេះវាជាសញ្ញាបង្ហាញអំពីការរើបរើឡើងវិញសន្សឹមៗក្នុងសកម្មភាពសេដ្ឋកិច្ចនិងការប្រើប្រាស់នៅឆ្នាំនេះ។
ចល័តភាពនិងទិន្នន័យចំណាយចាប់ពីចរាចរណ៍នៅតាមស្ថានីយរថភ្លើងក្រោមដីនៅទីក្រុងធំៗចំនួនបី រហូតដល់ទំហំនៃជើងហោះហើរនិងការលក់សំបុត្រចូលទស្សនាភាពយន្ត បង្ហាញការកើនឡើងចាប់តាំងពីចុងខែធ្នូ ក្រោយពីរដ្ឋាភិបាលទីក្រុងប៉េកាំងបញ្ចប់ភ្លាមៗគោលនយោបាយសូន្យកូវីដក្រោយអនុវត្តវាអស់បីឆ្នាំ។
ប្រជាជនពាក់ម៉ាស់ដើរតាមវិថីមួយក្នុងទីក្រុងសៀងហៃ កាលពីថ្ងៃ១៣ធ្នូ ឆ្នាំ២០២២
ទោះជាយ៉ាងណា សញ្ញាខ្លះបង្ហាញថាសកម្មភាពនៅមិនទាន់រើបរើឡើងវិញពេញលេញដល់កំរិតកាលពីមុន និងអ្នកសេដ្ឋកិច្ចជាច្រើននៅតែមានការប្រុងប្រយ័ត្នអំពីល្បឿនរើបរើឡើងវិញក្រោយការបើកប្រទេសឡើងវិញលឿនជាការរំពឹងទុក។
ល្វីស លូ(Louise Loo)អ្នកសេដ្ឋកិច្ចនៅមហាវិទ្យាល័យOxford Economicsបាននិយាយថា «ការត្បិតត្បៀតលើការចំណាយលើទំនិញលក់រាយកាន់តែមានជាទូទៅ ដែលបង្ហាញថាវានឹងត្រូវចំណាយពេលយូរដើម្បីជម្នះផលប៉ះពាល់ចិត្តសាស្ត្រអវិជ្ជមានលើអ្នកប្រើប្រាស់ចិន បង្កឡើងដោយការបិទខ្ទប់បីឆ្នាំមកនេះ»។
ការបិទខ្ទប់ពាក់ព័ន្ធនឹងកូវីដ១៩និងការរឹតត្បិតចលនាមនុស្សបានប៉ះពាល់ការធ្វើដំណើរ ការចូលទស្សនាភាពយន្តនិងការទិញរថយន្តកាលពីរដូវរំហើយមុន និងជាថ្មីពេលចាប់ផ្តើមរដូវរងារ នេះបើតាមទិន្នន័យមកពីអង្គភាពផ្តល់ព័ត៌មាននិងឧស្សាហកម្មបានបង្ហាញ។
ពួកអ្នកបង្កើតគោលនយោបាយចិនបានសន្យាជំរុញសេចក្តីត្រូវការនៅឆ្នាំនេះ ជាពិសេសលើការប្រើប្រាស់។
តែការចំណាយនៅប្រទេសមានសេដ្ឋកិច្ចធំៗក៏បាត់បង់កម្លាំងស្ទុះដោយសារតែអត្រាកាប្រាក់ឡើងខ្ពស់កំពុងបំណងទប់អតិផរណា ដែលក៏បានធ្វើអោយប៉ះពាល់ការនាំចេញរបស់ចិន ។
ពួកអ្នកសេដ្ឋកិច្ចរំពឹងថា សេដ្ឋកិច្ចចិននឹងស្ទុះឡើងវិញនៅត្រីមាសទីពីរ ជំរុញឡើងដោយការប្រើប្រាស់កាន់តែច្រើននិងការចំណាយរបស់រដ្ឋកាន់តែច្រើនឡើងលើហេដ្ឋារចនាសម្ពន្ធ។តែការរើបរើក្នុងវិស័យអចលនទ្រព្យដែងរងគ្រោះធ្ងន់ជាងគេរបស់ប្រទេសអាចចំណាយពេលយូរជាងនេះ៕