ដោយមិនស្ទាក់ស្ទើរ លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានប្រាប់រស្មីកម្ពុជា នៅថ្ងៃទី ១៣ ខែមករានេះថា លោកសូមបានគាំទ្រគំនិតយោបល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលមានបំណងចង់ធ្វើច្បាប់ឱ្យអ្នកនយោបាយនៅកម្ពុជាមានសញ្ជាតិតែមួយ។នេះជាចំណុចសំខាន់មួយសម្រាប់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន។លោកសូមគាំទ្រការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន។