ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជំរុញក្រសួ ងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងសាធារណការនិងដឹកជញ្ជូនឱ្យពន្លឿនការសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុនិងផ្លូវរថភ្លើងល្បឿនលឿនពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែតដោយអភិវឌ្ឍលើផ្លូវរថ ភ្លើងដែលមានស្រាប់ដើម្បីបម្រើឱ្យវិស័យ ដឹកជញ្ជូនកាន់តែសម្បូរបែបជំរុញកំណើនសេដ្ឋកិច្ច-សង្គមកម្ពុជាឱ្យកាន់តែរីកចម្រើនបង្កើនប្រាក់ចំណូលនិងលើកកម្ពស់ជីវភាពប្រជាជន ។

សម្ដេចតេជោបានជំរុញបែបនេះនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៃព្រឹកថ្ងៃទី១៣ ខែមករាឆ្នាំ ២០២៣ ។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រលប់ថ្ងៃទី១៣ខែមករា ឆ្នាំ២០២៣ ៕