ព្រឹកថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ដូសទី៦) នៅតាមទីតាំងចាក់វ៉ាក់សាំងនានា ក្នុងខេត្តកោះកុង ដែលមានដូចជា ផ្សារដងទង់ វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសតេជោសែនកោះកុង តំបន់សេដ្ឋកិច្ចពិសេស និងសាលាខេត្តកោះកុង៕