​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ វីរុស​អូ​មី​ក្រុង​បំប្លែង​ខ្លួន​ចម្លង​លឿន​XBB.1.5​ឥឡូវ​តំណាងអោយ​៤៣​ភាគរយ​នៃ​ករណី​ឆ្លងកូវី​ដ​១៩​ថ្មី​នៅ​សហរដ្ឋ​អាម៉េរិក​នៅ​រយៈពេល​មួយ​សប្តាហ៍​ចប់​ត្រឹម​ថ្ងៃ​សៅរ៍ទី១៤​មករា នេះ​បើ​តាម​ទិន្នន័យ​មក​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​អាម៉េរិក​(CDC)​បានបង្ហាញ​កាលពី​ថ្ងៃ​សុក្រ​។​

​នៅ​សប្តាហ៍​ដំបូង​នៃ​ខែ​មករា វីរុស​បំប្លែង​ខ្លួន​រង​នេះ​តំណាង​អោយ​តែ​ប្រមាណ​៣០​ភាគរយ​នៃ​ករណី​ឆ្លង​ថ្មី​នៅ​អាម៉េរិក​តែឥឡូវវាគ្រប់គ្រងវីរុសអូមីក្រុងដៃទៀតទាំងអស់។​ការឆ្លង​XBB.1.5​ឥឡូវ​​មាន​ច្រើន​ជាង​ការឆ្លង​វីរុស​អូ​មី​ក្រុង BQ.1.1 និង BQ.1​ដែល​សុទ្ធតែ​ជា​កូន​ឬ​មែកធាង​របស់​អូ​មី​ក្រុង​BA.5​។​

XBB.1.5​ដែល​ពាក់ព័ន្ធ​នឹង​អូ​មី​ក្រុង ឥឡូវ​ជា​វីរុស​បំ​ប្លែងខ្លួន​ឆ្លង​ខ្លាំងជាងគេ​បំផុត​។​វា​ជា​ពន្លក​ឬ​មែកធាង​របស់​វីរុស XBB​ដែល​ត្រូវបាន​គេ​រកឃើញ​ដំបូង​នៅ​ខែ​តុលា ដែល​វា​កើតចេញ​ពី​ការ​ផ្សំ​រវាង​​វីរុស​អូ​មី​ក្រុង​បំប្លែង​ខ្លួន​ពីរ​ផ្សេងគ្នា​។​

​អង្គការ​សុខភាព​ពិភពលោក​(WHO)​បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា XBB.1.5​អាច​រុញ​ករណី​ឆ្លងកូវី​ដ​១៩​កាន់តែ​ច្រើនឡើង ផ្អែក​លើ​លក្ខណៈ​សេណេទិច​និង​ការ​វាយ​តំលៃ​អំពីអត្រាកំណើន​ចំនួនឆ្លងដំបូងៗ​។​

​នៅពេល​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា​តើ​XBB.1.5​អាច​បង្ក​ការឆ្លង​កូវីដ១៩មួយ​រលក​ថ្មី​ទៀត​អត់ ពួក​អ្នកជំនាញការ​និយាយថា ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​បច្ចុប្បន្ន​នៅ​បន្ត​ការពារ​កុំអោយ​កើត​ជំងឺ​កូវី​ដ​ធ្ងន់​​ធ្ង​រ ការចូល​ដេកពេទ្យ​និង​ការស្លាប់​បាន​ច្រើន​។​

​អគ្គលេខា​អង្គ​ការ​WHO​បាន​សរសេរ​បង្ហោះ​កាលពី​សប្តាហ៍​មុន​ថា អូ​មី​ក្រុង​បំប្លែង​ខ្លួន​រង​នេះ​កំពុង​បង្ហាញ​វត្ត​នៅលើ​ពិភពលោក​កាន់តែ​ច្រើន​និង​ត្រូវបាន​រកឃើញ​នៅ​២៥​ប្រទេសហើយ​។

WHO​និយាយថា XBB.1.5​អាច​ជំរុញ​ការ​ឆ្លងកូវី​ដ​១៩​ថ្មី​ផ្អែកលើ​លក្ខណៈ​សេណេទិច​និង​អត្រាកំណើន​របស់​វា​

​ក្នុងពេល​ជាមួយគ្នា ទីភ្នាក់ងារ​ជំងឺ​របស់​សហភាព​អឺរ៉ុប​បាន​និយាយថា អូ​មី​ក្រុង​បំប្លែង​ខ្លួន​រង​XBB.1.5​អាច​ក្លាយជា​ប្រភេទ​វីរុស​កូវី​ដ​១៩​ដែល​គ្រប់​ដណ្តប់​លើ​ប្រភេទ​វីរុស​កូវី​ដ​១៩​ផ្សេងៗ​ទាំងអស់​​នៅ​អឺរ៉ុប​នៅ​ពេល​តែ​ពីរ​បី​ខែ​ខាងមុខ​។​

​មជ្ឈមណ្ឌល​សំរាប់​បង្ការ​និង​គ្រប់គ្រង​ជំងឺ​អឺរ៉ុប​(ECDC)​បាន​និយាយថា ការធ្វើ​គំរូ​ប៉ាន់ស្មាន​តាម​គណិតវិទ្យា​បង្ហាញថា វីរុស​រង​ចម្លង​ខ្លាំង​ជាង​គេ​នេះ​អាច​ក្លាយ​ជា​វុ​ស​ចម្លង​នាំមុខ​គេ​នៅ​សហភាព​អឺរ៉ុប​​នៅ​មួយ​ឬ​ពីរ​ខែ​ទៀតប៉ុណ្ណោះ​៕