ដោយ៖ កញ្ញារស្មី / ភ្នំពេញ៖ ជាទូទៅនារដូវវស្សា ជំនន់ទឹកភ្លៀង តែងតែធ្វើឱ្យ ជនលិច តាមបណ្តាខេត្តនានា ក៏ដូចជា តំបន់មួយចំនួនដែលធ្វើឱ្យប្រជាកសិករ មានការភ័យព្រួយខ្លាំង ដោយការលិចលំនៅឋាន ស្រែ ចំការ ផលដំណាំ ក៏ដូចជា ប៉ះពាល់ទៅដល់សត្វពាហនៈជាដើម ។

ផ្ទុយទៅវិញ ឆ្នាំនេះ ទោះបីរដូវវស្សា ឆ្នាំកន្លងហួសផុតទៅ ហើយក្តី ហើយក្នុង រដូវប្រាំងសោះ ឆ្នាំ២០២៣ ទឹកស្ទឹងព្រែកត្នោត កំពុងបង្កភាពភ័យខ្លាច ទៅដល់បងប្អូនប្រជាពលរដ្ឋ រស់នៅមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់តាំងពីវេលាម៉ោងប្រមាណជាង ២ រំលងអធ្រាត្រ ថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មកម៉្លេះ រហូតមកដល់ពេលនេះ ទឹកមិនទាន់ស្រកនៅឡើយ ។

ប្រជាពលរដ្ឋរស់នៅ ក្នុងមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថាៈ ទឹកស្ទឹងព្រែកត្នោត នៃខណ្ឌដង្កោ កំពុងហក់ឡើងខ្លាំង ដែលធ្វើពួកគាត់មួយចំនួន ជញ្ជូនឥវ៉ាន់មិនទាន់នោះទេ ដូចជា តុ ទូ ទូរទស្សន៍ ម៉ូតូ ជាដើម កំពុងត្រាំក្នុងទឹក នៅឡើយ ដោយសារទឹកស្ទឹងព្រែកត្នោត ឡើងលឿនពេក ចាប់តាំងពីវេលាម៉ោង ប្រមាណជាង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មកម៉្លេះ ។
មន្ត្រីអាជ្ញាធរខណ្ឌដង្កោ បានលើកឡើង នៅថ្ងៃ១៤ មករានេះថា៖ ស្ថានភាពទឹក ស្ទឹងព្រែកត្នោត ចាប់ផ្តើមឡើងបន្តិចម្តងៗ រយៈពេល បីទៅបួនថ្ងៃមកហើយ ។ ចំពោះ បញ្ហានេះអាជ្ញាធរខណ្ឌដង្កោ កំពុងមមាញឹក ក្នុងការដកស្រង់ស្ថិតិ អំពីការលិចលង់នេះ ។ សូមអាជ្ញាធរ ជួយត្រៀមកន្លែងទីទួលសុវត្ថិភាព ដើម្បីជាការត្រៀមជម្លៀសពួកគាត់ ទៅតំបន់សុវត្ថិភាព ៕ V / N