​នគរបាល​ចុះ​អប់រំ​ស្ត្រី​ម្នាក់​ដែល​ដាំ​កញ្ឆា​ខុសច្បាប់​

1026
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០១៨ លោក វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការនគរបាល​ស្រុក​គាស់ក្រឡ បាន​ដឹកនាំ​កម្លាំង ចុះទៅ​បង្ក្រាប ករណី​ដាំ​ដើម​កញ្ឆា​ស្រស់ ខុសច្បាប់ ចំនួន​២៤​ដើម​ស្ថិតនៅ​ភូមិ​ហប់ ឃុំ​ហប់ ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។​

​កម្លាំង​នគរបាល​បានធ្វើការ ដក​កម្ទេចចោល ហើយ​បានធ្វើ​កិច្ចសន្យា អប់រំ ណែនាំ ដល់​ម្ចាស់ផ្ទះ ឈ្មោះ អ៊ិត វឿ​ង ភេទ​ស្រី អាយុ​៥៣​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​ឱ្យ​បញ្ឈប់​ការដាំដុះ​ចាប់ពីពេលនេះ​តទៅ​៕S/

​រូប​ថ​តៈ​ចុះបង្ក្រាប​និង​ដក​បំផ្លាញ​ដើម​កញ្ឆា​ស្រស់​


​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម