ដោយៈតារារិទ្ធ(ភ្នំពេញ)នៅរសៀលថ្ងៃទី ១៤ ខែមករា២០២៣នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជួបអ្នកសារព័ត៌មានប្រមាណ៥០០០ នាក់នៅមជ្ឈមណ្ឌលសន្និ​​បាតនិងពិព័រណ៌កោះពេជ្របន្ទាប់ពីបានអាក់ខានអស់រយៈពេលពេល ២ឆ្នាំកន្លងមកដោយសារវិបត្តិជំងឺកូវីដ-១៩ ។ នេះជាជំនួបលើកទី៥ ។

យោងតាមទិន្នន័យដែលកត់ត្រាដោយអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រ សួងព័ត៌មានបានឱ្យដឹងថាកម្ពុជានៅពេលនេះមានគេហទំព័រនិងទូរទស្សន៍អនឡាញសរុបរហូតដល់ទៅ៨៧០អង្គភាព​ ,កាសែត ៤៤៦អង្គភាព ទស្សនាវដ្តី ១៩៣អង្គភាព, ព្រឹត្តបត្រ២២អង្គភាព,ទីភ្នាក់ងារសារព័ត៌ មានបរទេសនិងការិយាល័យតំណាង២៦ អង្គភាព, ស្ថានីយវិទ្យុFMចំនួន ៨៣ ស្ថានី យនៅរាជធានីនិងតាមបណ្តាខេត្ត ១៣៧ ស្ថានីយ,ទូរទស្សន៍អាណាឡូក ១៩ស្ថានីយ ,ទូរទស្សន៍ឌីជីថល៨ស្ថានីយ, ទូរទស្សន៍ខ្សែកាប ២១២ស្ថានីយ ហើយនៅមានតាមប្រព័ន្ធ OTTនិងប្រព័ន្ធផ្កាយរណបទៀត។សមាគមអ្នកសារព័ត៌មានសរុបចំនួន៥១ អង្គភាពនៅ ក្នុងនោះ​មានអ្នកសារព័ត៌មានដែលចេញប័ណ្ណដោយក្រសួងព័ត៌មានប្ រមាណជា ៥០០០នាក់។​

ជំនួបលើកទី៥នេះមិនត្រឹមបង្ហាញពីការជួបរវាងប្រមុខរាជរដ្ឋាភិបាលនិងអ្នកសារព័ត៌ មានទូទាំងប្រទេសនោះទេ ។ តែជំនួបនេះបានបង្ហាញឲ្យឃើញពីទំនាក់ទំនងដ៏ល្អរវាងថ្នាក់ដឹកនាំប្រទេសជាមួយអ្នកសារព័ត៌មាន ។

សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំប្រ ទេសតែម្នាក់គត់ដែលផ្តល់ឱកាសជួបជុំជាមួយអ្នកសារព័ត៌មានជារៀងរាល់ឆ្នាំមានលក្ខណៈទ្រង់ទ្រាយធំ ។តាមរយៈកម្មវិធីនៃការជួបជុំជាបន្តបន្ទាប់កន្លងមកសម្តេចតេ ជោ ហ៊ុន សែន បានផ្តល់ឱកាសឲ្យមាន ការស្វែងយល់ពីគ្នាទៅវិញទៅមកហើយក៏ជាឱកាសដ៏កម្រ ដើម្បីបានដឹងពីសុខទុក្ខ ការផ្លាស់ប្តូរមតិ យោបល់និងស្វែងយល់បន្ថែមពីសុខទុក្ខរបស់អ្នកសារព័ត៌មានរួមទាំងទទួលនូវសំណើនិងសំណូមពរនានា។

សម្រាប់អ្នកសារព័ត៌មានក៏មានឱកាសយ ល់ដឹងបន្ថែមថ្មីៗអំពីទស្សនវិស័យរបស់ថ្នាក់ដឹកនាំចំពោះដំណើរការកសាងនិងអភិវឌ្ឍន៍ជាតិរបស់យើង។

សម្រាប់ឆ្នាំ២០២៣នេះជាជំនួបលើកទី៥ រវាងសម្តេចតេជោ ហ៊ុន សែន ជាមួយអ្នក សា​រ​ព័​ត៌​មា​នសម្តេចតេជោហ៊ុនសែនក៏នឹងផ្តល់ឱកាសសម្រាប់អ្នកសារព័ត៌មានអាចសួរនិងឆ្លើយដោយផ្ទាល់​រវាងសម្តេច​នាយ ករដ្ឋ​មន្ត្រីនិងអ្នកសារព័ត៌មានក្នុងការឈ្វេង យល់រាក់ជ្រៅជាមួយគ្នាទៀតផង៕