ដោយៈ health.com.kh

ប្រសិនបើអ្នកតែងតែផ្តាសាយ ឫ ផ្តាសាយហើយមិនងារជាសះស្បើយនោះ សូមមើលថាតើប្រភេទអាហារណាខ្លះដែលជួយអ្នកប្រឆាំងនឹងជំងឺផ្តាសាយបាន។

១. ស៊ុប មាន់
ហេតុអ្វី បានជា ស៊ុប មាន់ មាន ឥទ្ធិពល បែបនេះ ? ព្រោះ វា ត្រូវបាន គេ ស្គាល់ ថា ជា ថ្នាំ Penicillin ពី ធម្មជាតិ និង ស្ថិត ក្នុង តារាង ព្យាបាល បញ្ហា នេះ ជា ខ្ពស់ ជាងគេ ។ ចំពោះ ស៊ុប មាត់ ដែល ក្តៅ ជួយ ធ្វើអោយ ខ្យល់ ដង្ហើម ស្រលះ ល្អ ។

២. អាហារ ក្តៅ និង ហិល
ម្តេស ឬ គ្រឿងផ្សំ ដែល ហិល ជួយ បំបាត់ ការ តឹង ច្រមុះ ។ អាហារ ឥណ្ឌា ឬ អាហារ ជាតិ សាសណា ផ្សេងៗ ទៀត ដែល មាន គ្រឿងផ្សំ ទាំងនេះ ឬ បន្ថែម ជា គ្រឿងផ្សំ ហិលៗ ដល់ អាហារ សុទ្ធតែ ជា ផលចំណេញ បន្ថែម សម្រាប់ ពួកគេ ហើយ ។

៣. ខ្ទឹម ស

ខ្ទឹម ប្រភេទ នេះ ផ្ទុក ទៅ ដោយ ភ្នាក់ងារ Flavoring ដែល មានឈ្មោះ ថា Alliin សម្រាប់ ដើរតួ ជា ថ្នាំ បំបាត់ ការ តឹង ច្រមុះ ។ ខ្ទឹមស ក៏ ត្រូវបាន គេ ជឿ ថា ដើរតួនាទី ជា អង់ ទី អុក ស៊ីដង់ និង បំផ្លាញ រ៉ាឌីកាល់ សេរី ដែល ជា មូលេ គុល អុកស៊ីសែន បំផ្លាញកោសិ កា ។

៤. ជាតិ ទឹក
ការ ទទួលទាន ទឹក ជួយ ពង្រា វ សំបោរ បាន ។

៥. ផ្លែ ឈើ ដែល មាន រសជាតិ ជូរៗ
ចូរ ទទួលទាន ផ្លែឈើ ជូរៗ ដើម្បី បង្កើន ការទទួល បាន វីតាមីន C ។ ចូរ ផឹក ទឹកក្រូច សម្រាប់ អាហារ ពេលព្រឹក , អាហារ ស ម្រន ជា ប្រភេទ ផ្លែ ក្រូច ឬ បន្ថែម ក្រូចខ្វិច មួយ ចំណិត សម្រាប់ អាហារ ថ្ងៃត្រង់ ។ ការទទួល បាន ចំនួន ដ៏ ច្រើន នៃ វីតាមីន C មាន សារៈសំខាន់ បើសិន ជា អ្នក ជក់បារី ព្រោះ ការជក់បារី ធ្វើអោយ កើតឡើង ទាំង ការ ប្រឈម នឹង ជំងឺ ផ្តាសាយ និង តម្រូវការ វីតាមីន ដើម្បី ការពារ ខ្លួន ។

៦. ខ្ញី
មនុស្ស ជាច្រើន តែង យក ខ្ញី ស្រស់ៗ ដើម្បី ជួយ ព្យាបាល ការ ក្អក និង ក្តៅខ្លួន ដែល ច្រើនតែ ទាក់ទង នឹង អាការៈ ផ្តាសាយ ។ អ្នក ធ្វើ តែ ខ្ញី សម្រាប់ ទទួល ទាន បាន ។

៧. វីតាមីន C
ផ្លែឈើ ជូរៗ មិន ត្រឹមតែ ជា អាហារ មាន វីតាមីន C ខ្ពស់ តែ មួយ មុខ ទេ ប៉ុន្តែ មើមដំឡូង , ម្ទេសផ្លោក ពណ៌ បៃតង , ស្ត្របឺ រី និង ផ្លែ ម្នាស់ អាច ជួយ អោយ អ្នក ប្រឆាំង នឹង ជំងឺ ផ្តាសាយ បានដែរ ៕/R