ដោយៈ health.com.kh
ចំណង អាពាហ៍ពិពាហ៍ គឺជា ទំនាក់ទំនង ដ៏ សាំ ញមួយ ដែល ក្នុង ពេល ជាមួយគ្នា នោះ វា ក៏ មាន នូវ ភាព ដែល គួរអោយ ចាប់អារម្មណ៍ ផង ដែរ ។ អ្នក ត្រូវ តែ ដឹងថា ភាពស្មោះត្រង់ និង ការទុកចិត្ត គ្នា ទៅវិញទៅមក គឺជា សសរ ពីរ ដ៏ សំខាន់ ដែល អាច រក្សា នូវ ចំណង នេះ អោយបាន រឹងមាំ បាន ។

តែ ទោះជា យ៉ាងណា ក៏ដោយ ប្រសិនបើ អ្នក ហាក់ មាន អារម្មណ៍ ថា ស្វាមី របស់ អ្នក កំពុង តែ មិន មាន ភាពស្មោះត្រង់ ចំពោះ អ្នក បើទោះជា វា គ្រាន់តែ ជាការ លាក់បាំង មួយ ដែល ស្វាមី អ្នក មិន ចង់អោយ អ្នក មាន ការព្រួយបារម្ភ នោះ វា មាននូវ វិធី ជាក់លាក់ មួយ ដែល អ្នក អាច ដោះស្រាយ បាន ចំពោះ បញ្ហា នេះ ។ ខាងក្រោម នេះ គឺជា ចំណុច ដែល អ្នក អាចអនុវត្ត បាន ដើម្បី ធ្វើអោយ ពួកគាត់ មាន ភាពស្មោះត្រង់ នឹង អ្នក វិញ ៖


១. បង្កើត នូវ ទំនុកចិត្ត

ប្រសិនបើ ស្វាមី អ្នក ជឿជាក់ អ្នក ពេញ មួយ ជីវិត របស់ គាត់ នោះ គាត់ ក៏ នឹង ស្មោះត្រង់ នឹង អ្នក ជា រៀង ដរាប ដែរ ។ គាត់ នឹង ចែករំលែក រាល់ រឿងរ៉ាវ ជីវិត និង បញ្ហា ទាំងអស់ របស់ គាត់ ជាមួយ នឹង អ្នក ។ ដូច្នេះ ប្រសិនបើ អ្នក ចង់ អោយ គាត់ ស្មោះត្រង់ នឹង អ្នក នោះ អ្នក ត្រូវតែ បង្កើត នូវ សេចក្តី ទុកចិត្ត រវាង អ្នក និង គាត់ ។ ត្រូវ បង្ហាញ ថា អ្នក ជឿទុកចិត្ត គាត់ មាន ភាព អត់ធន់ និង តែងតែ ផ្តល់ឱកាស អោយ គាត់ ជានិច្ច ។ ការ បង្កើត សេចក្តី ទុកចិត្ត បាន គឺ មិនមែន អាចធ្វើ បាន តែ ក្នុង រយៈពេល មួយ ថ្ងៃ នោះ ទេ ។ អ្នក គ្រាន់តែ ព្យាយាម ធ្វើ វា អោយបាន អស់ពី ចិត្ត នោះ រាល់ សេចក្តីប្រាថ្នា របស់ អ្នកនឹង ក្លាយជា ការពិត ។

២. ព្យាយាម ស្តាប់ ដោយ មិន ត្រូវ ធ្វើ ការវិនិច្ឆ័យ

នៅពេលណា ដែល គាត់ ចង់ និយាយ ពី បញ្ហា អ្វី របស់ គាត់ ទៅកាន់ អ្នក នោះ អ្នក គ្រាន់តែ ចាំ ស្តាប់ និង គាំទ្រ គាត់ ទៅ គឺ បាន ហើយ ។ អ្នក មិន ត្រូវ សម្តែង នូវ អា ការៈចង់ វែកញែក និង បញ្ចេញ យោបល់ ចំពោះ អ្វី ដែល គាត់ បាន ធ្វើ និង បង្គាប់ អោយ គាត់ ធ្វើ អ្វី តាម អ្នក ភ្លាមៗ នោះទេ ។ គឺថា អ្នក គ្រាន់តែ ធ្វើជា អ្នក ស្តាប់ ដ៏ ល្អ ម្នាក់ សម្រាប់ គាត់ គឺ គ្រប់គ្រាន់ ហើយ ។ វិធី នេះ គឺ នឹង អាច ធ្វើអោយ គាត់ គិតថា បើទោះជា មាន រឿង អ្វី កើតឡើង ចំពោះ គាត់ ក៏ គាត់ នូវតែ មាន ភរិយា ដ៏ ល្អ ម្នាក់ ជួយ ស្តាប់ និង គាំទ្រ លើកទឹកចិត្ត គាត់ ។ ជា លទ្ធផល នោះ គឺថា គាត់ នឹង បន្ត ស្មោះត្រង់ ចំពោះ អ្នក ជានិច្ច ។

៣. អ្នក មិន ត្រូវ ប្រាប់ គាត់ ពីអ្វី ដែល គាត់ ត្រូវបាន ធ្វើ នោះ ទេ

នៅពេលណា ដែល ស្វាមី អ្នក កំពុងតែ រៀបរាប់ ពី រឿង អ្វី មួយ ទៅ កាន់ អ្នក នោះ អ្នក មិន ត្រូវ កាត់ សង្វាក់ ដោយ ការ ប្រាប់ នូវ អ្វី ដែល គាត់ ត្រូវបានធ្វើ និង ថា តើ នរណា ម្នាក់ ផ្សេង ទៀត នោះ គួរ មាន ការឆ្លើយតប បែប ណា ចំពោះ គាត់ នោះ ទេ ។ ប្រសិនបើ គាត់ មិនបាន សាកសួរ អ្នក អ ពី ដំណោះស្រាយ នោះ ហេតុអ្វី បាន ជា អ្នក ចាំបាច់ ត្រូវ ផ្តល់ វា អោយ គាត់ ។ បើ ទោះ ជា អ្នក គិតថា ការយល់ឃើញ របស់ អ្នក គឺ ត្រឹមត្រូវ ហើយ ប្រសិនបើ អ្នក នៅតែ ព្យាយាម លើកឡើង នូវ ពាក្យ បង គួរតែ … រាល់ពេល នោះ គាត់ នឹង ចាប់ផ្តើម ខ្លាចរអារ នឹង ការ ចែករំលែក នូវ បញ្ហា របស់ គាត់ ជាមួយ នឹង អ្នក ។ កត្តា នេះ គឺ អាច ធ្វើអោយ គាត់ លែង មាន ភាព ស្មោះត្រង់ ចំពោះ អ្នក បាន ។

៤. សម្តែង នូវ អារម្មណ៍ អកម្ម

វិធី ជា ធម្មតា គឺ តែងតែ បាន ជោគជ័យ ។ ប្រសិន បើ វិធី ផ្សេង ទៀត ដូច ដែល បាន រៀបរាប់ មក ពី ខាងលើ មិន មាន ប្រសិទ្ធភាព ទេ នោះ គឺថា ដល់ពេល ដែល អ្នក ត្រូវ សម្តែង នូវ ឧបាយកល មួយ ដ៏ ល្អ ដោយ អ្នក ត្រូវ ធ្វើអោយ អារម្មណ៍ អោយ ស្ងប់ ប្រសិនបើ អ្នក ពិតជា ចង់ដឹង នូវ ការ ពិត ពី គាត់ ។ អ្នក មិន ត្រូវ បញ្ចេញ កំហឹង ឬ ភាពមន្ទិលសង្ស័យ ចំពោះ គាត់ នោះ ទេ ។

៥. យំ ជា វិធី ដ៏ ចាស់ មួយ តែ អាច យកជាការ បាន

នៅ ចុងបញ្ចប់ ប្រសិនបើ រាល់ វិធី អ្វី ផ្សេង ទៀត មិនបាន សម្រេច នោះ អ្នក អាច ប្រើ នូវ អាវុធ មួយ ដែល គួរអោយ ទុកចិត្ត បាន បំផុត នោះ គឺ យំ ។ តែ ទោះជា យ៉ាងណា អ្នក មិន ត្រូវ ទ្រ ហ៊ោ យំ ខ្លាំង ពេក នោះ ទេ ។ អ្នក គ្រាន់តែ បង្កើត ទឹកភ្នែក រលីងរលោង ដោយ ព្យាយាម ដាក់ មនោសញ្ចេតនា អោយបាន ជ្រាលជ្រៅ និង និយាយ ថា ហេតុ អ្វី បង ធ្វើអោយ ខ្ញុំ ឈឺចាប់ បែបនេះ ? ខ្ញុំ តែងតែ គិតថា បង ស្រលាញ់ ខ្ញុំ ! វិធី នេះ គឺ ពិតជា មាន ប្រសិទ្ធភាព តែ អ្នក មិន ត្រូវ ប្រើ វា ញឹកញាប់ ពេក នោះ ទេ ៕/R