ដោយៈ health.com.kh

ការសិក្សា ថ្មី ដែល បាន ចេញផ្សាយ ដោយ ព្រឹត្តប័ត្រ សុខភាព វេជ្ជសាស្ត្រ ផ្នែក ផ្លូវភេទ បាន បង្ហាញអោយឃើញថា ស្ត្រី ដែល ទទួលបាន ភាពស្រនុកសុខស្រួល ខាង ផ្លូវភេទ (orgasm) តិចជាង ២ ដង ក្នុង មួយខែ ប្រឈមមុខ នឹង ជំងឺ នានា ច្រើន ជាង ស្ត្រី ដែល ប្រព្រឹត្ត រឿង លើ គ្រែ ជា ប្រចាំ ។


អ្នកស្រាវជ្រាវ មកពី “ កម្មវិធី សុខភាព ស្ត្រី ” នៅឯ សាកលវិទ្យាល័យ Monash ក្នុង ប្រទេស អូស្ត្រាលី បាន រកឃើញថា ស្ត្រី ដែល បាន ឈាន ដល់ ចំនុច កំពូល មាន កម្រិត ថាមពល ខ្ពស់ជាង ទទួល ជំងឺ តិចជាង និង មាន លក្ខណៈសម្បត្តិ នានា ប្រសើរ ជាង ស្ត្រី ដែល មិនសូវ បាន ទទួល ការ រួមភេទ ។

នៅពេល យើង មាន អារម្មណ៍ រីករាយ ស្រស់ស្រាយ បន្ទាប់ពី ឡើង លើ គ្រែ ចំនុច សំខាន់ សម្រាប់ មនុស្ស ស្រី នោះ គឺ ការឈាន ដល់ ចំនុចកំពូល ។

បុរស គួរ ចង់ចាំ ថា អ្នក ត្រូវ តែ ជួយ នាង អោយ ដល់ គោលដៅ ដែល នាង ចង់បាន ។ យ៉ាងណាមិញ បុរស គ្រប់រូប តែងតែ ចង់អោយ ស្ត្រី ជា ដៃគូ របស់ ខ្លួន បាន ទទួល នូវ សេចក្តីសុខ សុខភាព ល្អ និង មាន កម្លាំង ខ្លាំងក្លា ៕/R