ដោយៈ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានធ្វើ​សិក្ខាសាលា​ស្ដីពី​ការអភិវឌ្ឍន៍​បាល់ទាត់​តាម​សាលារៀន (FIFA Football For Schools) ដែល​ដឹកនាំ​ធ្វើ​ដោយ​មន្ត្រី FIFA តែម្ដង​។​

​សិក្ខាសាលា​នេះ ដឹកនាំ​ដោយ​ប្រធាន​គម្រោង គឺ​លោកស្រី Fetimata Sidible អ្នកគ្រប់គ្រង​គម្រោង កញ្ញា Alexandra Huete និង​គ្រូបង្ហាត់ គឺ​លោក Antonio Buenano និង លោក Melvin Mendy​។ សិក្ខាកាម​ដែល​ចូល​រូ​ម​មាន​ប្រធាន​មន្ទីរ អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ទាំង​២៥​រាជធានី ខេត្ត​និង​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។​

​សម្រាប់​កម្មវិធី​នេះ​កម្ពុជា​ចាប់ផ្ដើម​គម្រោង​ដោយ​សហ​ការណ៍​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ក្នុង​គោលដៅ​ផ្តល់​ចំណេះ និង​ជំនាញ​ផ្នែក​បាល់ទាត់​ដល់​កុមារា កុមារី​ក្រៅ​ម៉ោង​សិក្សា​។​

​សូមបញ្ជាក់ថា​កម្ពុជា គឺជា​ប្រទេស​ទី​៧​ក្នុង​តំបន់​អាស៊ី និង​ទី​៣២​លើ​ព​ភព​លោក ដែល​ចាប់​អនុវត្ត​លើ​ការបណ្ដុះបណ្ដាល​បាល់ទាត់​តាម​សាលារៀន​។ FIFA បានផ្ដល់​បាល់​១៦.០០០​បាល់​ដល់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ក្នុង​មួយឆ្នាំ​សម្រាប់​ជូន​ដល់​សាលារៀន​ដែល​ពាក់ព័ន្ធ និង​ផ្ដល់​វគ្គ​សិក្ខាសាលា កិច្ចការរដ្ឋបាល សម្ភារៈ​ការផ្សព្វផ្សាយ និង​ការងារ​ផ្សេងៗ​ទៀត​៕/R​