ដោយៈតារារិទ្ធ/ភ្នំពេញ:សម្ដេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រាប់ទៅមន្រ្តីរាជរដ្ឋា ភិបាលកុំឲ្យយកអ្នកសារព័ត៌មានជាសត្រូវឲ្យសោះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រ សាសន៍នៅក្នុងពិធីអញ្ជើញជួបអ្នកសារ ព័ត៌មានជាង៤០០០នាក់នៅមជ្ឈមណ្ឌ លសលសន្និបាតនិងពិព័រណ៍កោះពេជ្រនៅថ្ងៃទី១៤មករាឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាស ន៍ថារដ្ឋមន្រ្តីនិងអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវផ្តល់ទំនាក់ទំនងល្អដល់អ្នកសារព័ត៌ មានដើម្បីឲ្យពួកគេផ្សព្ធផ្សាយជូនដល់ប្រជាពលរដ្ឋ ។ក៏ប៉ុន្តែសារព័ត៌មានដែលចេះតែជេរយើងមិនចាំបាច់ខ្វល់ជាមួយវានោះទេ ។

សម្តេចតេជោបានលើកឡើងថាខ្ញុំមិនដឹងថារដ្ឋលេខាធិការ ចៅហ្វាយខេត្ត មន្រ្តីរបស់យើងមានភ្ជាប់ប្រព័ន្ធតេលេក្រាម ជាមួយបណ្ដាញសារព័ត៌មានដែរឬទេ ។ ព្រោះសម័យនេះជាសម័យឌីជីថលត្រូវ តែតាមដានព័ត៌មានឲ្យបានតាមរយៈប្រ ព័ន្ធអនឡាញ ដើម្បីបានដឹងព័ត៌មានឲ្យ បានលឿននិងផ្តល់ព័ត៌មានឆ្លើយតបឲ្យ បានលឿន៕សរ