ដោយៈតារារិទ្ធ/ភ្នំពេញ:សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាអ្នកសារព័ត៌មានត្រូវផ្សាយព័ត៌មានពិតកុំប្រឌិតកំហុសដាក់អ្នកដទៃ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រ សាសន៍នៅក្នុងពិធីអញ្ជើញជួបអ្នកសារ ព័ត៌មានជាង៤០០០នាក់នៅមជ្ឈមណ្ឌ លសន្និ​​បាតនិងពិព័រណ៌កោះពេជ្រនៅថ្ងៃទី១៤មករាឆ្នាំ២០២៣ ។

សម្តេចតេជោ ហ៊ុន សែន បានលើឡើងថាពីមុនសម្តេចបានលើកឡើងនូវពាក្យថា អ្នកសារព័ត៌មាន”កុំបំពានអ្នកដ៏ទៃកុំ បំភ្លៃការពិត ” ក៏ប៉ុន្តែពេលនេះសម្តេច សុំប្រើពាក្យថា “អ្នកសារព័ត៌មានត្រូវផ្សាយព័ត៌មានពិតកុំប្រឌិតកំហុសដាក់អ្នកដទៃ” ។

ជាមួយគ្នានេះសម្តេចក៏បានប្រកាសផ្តល់មេធាវីដល់អ្នកសារព័ត៌មានដែលហ៊ានផ្សាយពីការពិតមានភស្តុតាងគ្រប់ គ្រាន់អំពីបទល្មើសផ្សេងៗប្រសិនមាន រឿងក្តីកើតឡើងជុំវិញការផ្សាយនេះ។ ផ្ទុយទៅវិញសម្តេចមានប្រសាសន៍ថា បើអ្នកសារព័ត៌មានផ្សាយព័ត៌មានមិនពិតសម្តេចអះអាងថានឹងមិនជួយនោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានដាស់ តឿនដល់ស្ថាប័នព័ត៌មានទាំងអស់ត្រូវចេះតាមដានព័ត៌មានឱ្យគ្រប់ជ្រុងជ្រោ យដើម្បីជៀសវាងការផ្សាយព័ត៌មានមិនពិតនាំឱ្យប៉ះពាល់ដល់សង្គម។

សម្តេចតេជោបានបន្តថា អ្នកសារព័ត៌ មានដែលផ្សាយរឿងមិនពិតគង់នឹងសា បបាត់បង់ប្រភពព័ត៌មានដោយខ្លួនឯង ។ សម្តេចតេជោបានណែនាំដល់ស្ថាប័នសារព័ត៌មានត្រូវពង្រឹងសមត្ថភាពបង្កើ តវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌ មានរបស់ខ្លួនដើម្បីបង្កើនសមត្តភាពស្ថាប័នព័ត៌មាន៕srn/r