ឆ្នាំជូត

 

អ្នកកើតឆ្នាំកណ្តុររាសីល្អជាមធ្យម។

-ការរស់នៅ៖ចាប់តាំងតែពីដើមខែមករានេះមក ដំណើរជីវិតរបស់លោកអ្នកបានផ្លាស់ប្តូរមកល្អប្រសើរ ហើយធ្វើអ្វីក៏តែងជឿនលឿនទៅមុខសន្សឹមៗជានិច្ច។សម្រាប់ខែនេះដួងរាសីបានងើបខ្ពស់បន្តិចវិញ ធ្វើឱ្យអ្វីៗដែលធ្លាប់តែអាក្រក់មកល្អឡើងវិញជានិច្ច។

-កិច្ចការងារ៖ការប្រកបការងារផុយស្រួយត្រូវជាន់ដានគេណាស់ ហេតុនេះបើជាកិច្ចការងារសំខាន់ត្រូវប្រយ័ត្នប្រយែងបន្តិចពីព្រោះថាគ្រោះថ្នាក់ការងារមានច្រើនជាងសព្វមួយដង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នក្រុមមនុស្សអុជអាលអ្វីមួយនាំឱ្យកើតការក្តៅក្រហាយបង្កជាជម្លោះជាមួយអ្នកដទៃឡើង។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទី៣ចូលមកអុកឡុកនាំកើតជម្លោះវិវាទឈានដល់ការបែកប្រេះស្រាំធ្ងន់ធ្ងរណាមួយកើតឡើង៕

 

ឆ្នាំឆ្លូវ

 

អ្នកកើតឆ្នាំគោរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ត្រដែត ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់លោកអ្នកចរចា ទំនាក់ទំនងការងារ ឬ ដំណើរការងារទាក់ទងប្រាក់កាសជាដើម។

-កិច្ចការងារ៖ការបំពេញការងារមានការចម្រើនលូតលាស់និងអាចផ្លាស់ប្តូរទីកន្លែងធ្វើការងារក៏ប្រសើរដែរ ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កា និងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីពេញចិត្ត។

បញ្ហាស្នេហា៖រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងសម្រេចជោគជ័យផងដែរ៕

 

ឆ្នាំខាល

 

អ្នកកើតឆ្នាំខ្លារាសីល្អជាមធ្យម។

-ការរស់នៅ៖តាំងតែពីដើម ខែ មករា មកដំណើរជីវិតរបស់លោកអ្នកចាប់ផ្តើមនឿយហត់ ហើយធ្វើអ្វីក៏តែងជួបនូវកំណាត់ផ្លូវរដិបរដុប និងជួបបញ្ហាច្រើនយាយី ។

-កិច្ចការងារ៖ក្រៅពីនេះការប្រកបការងារក៏ដូច្នេះដែរបើជាការងារសំខាន់តោងតែមានការប្រយ័ត្នប្រយែងបើពុំនោះទេអាចធា្លក់ក្នុងគ្រោះមហន្តរាយជាពុំខាន។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរ ក្នុងថ្ងៃនេះជួបការលំបាកក្នុងការរកផលកម្រៃបន្តិចវិញ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសមិនតិចដែរទេ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំពេលនេះគឺពុំទៀងទាត់ឡើយព្រោះជួនត្រូវចំណាយពេលច្រើនតែទទួលបានផលតិចមកវិញ៕

 

ឆ្នាំថោះ

 

អ្នកកើតឆ្នាំទន្សាយរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះបើទោះបីធ្វើអ្វីឃើញថាងាយ ប៉ុន្តែវាអាចប្រែក្រឡាស់មកជាបង្កការល្អក់កករផ្លូវចិត្តនិងមានរឿងរាវមិនល្អចូលនាំពិបាកដោះស្រាយថែមទៀត។

-កិច្ចការងារ៖ក្រៅពីនេះទោះធ្វើអ្វីក៏ងាយក្រុមមនុស្សបង្កឱ្យមានការខ្វាយខ្វល់ច្រើនដែរ ដូចនេះត្រូវធ្វើចិត្តត្រជាក់បន្តិចទើបប្រសើរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ ហើយក៏មិនមានការថយក្រោយដែរព្រោះប្រាក់ចំណូលមានការហូរចូលតក់ៗគ្រាន់បំពេញបំពង់ផង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងនិងមិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មាននោះឡើយ៕

 

ឆ្នាំរោង

 

អ្នកកើតឆ្នាំរោងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ទាំងស្រ្តីបុរសការរស់នៅមានភាពសុខដុមនិងបើចង់ពឹងពាក់នរណាម្នាក់អាចធ្វើបានពីព្រោះថាគេតែងពេញចិត្តជួយផង។

-កិច្ចការងារ៖ក្នុងថ្ងៃនេះដោយសារដួងយីអ៊ុនឡើងខ្ពស់ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬសម្រេចចិត្តប្រកបការងារតូចធំបំផុត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញមានការរីកលូតលាស់ទៅមុខគួរសម ហើយបើលោកអ្នកចង់បើករបរថ្មីឬចេញធ្វើជំនួញទីជិតឆ្ងាយតែងហុចផ្លែផ្កាគួរជាទីពេញចិត្តផងដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារពេលនេះជាឱកាសល្អប្រពៃបំផុត៕

 

ឆ្នាំម្សាញ់

 

អ្នកកើតឆ្នាំម្សាញ់រាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះការរស់នៅឃើញថាមានភាពរលូនល្អ ហើយបើចង់ពឹងពាក់អ្នកដទៃក្នុងរឿងអ្វីមួយក៏តែងមានក្រុមមនុស្សស្រឡាញ់ពេញចិត្តច្រើនដែរ។

-កិច្ចការងារ៖ក្រៅពីនេះចំពោះបញ្ហាប្រាក់កាសឬការងារឃើញថាមានការចម្រើនលូតលាស់និងតែងហុចផលល្អមកវិញ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខល្អ ហើយបើចង់បើកជំនួញថ្មីៗក៏ល្អណាស់ផង។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីក្នុងថ្ងៃនេះមិនមានអ្វីលេចធ្លោទេតែបើលោកអ្នកមានជម្លោះវិវាទ ហើយចង់ធ្វើការដោះស្រាយតែងសម្រេចដូចគាប់បំណង៕

 

ឆ្នាំមមី

 

អ្នកកើតឆ្នាំសេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅលោកអ្នកអាចទទួលដំណឹងមិនល្អនាំឱ្យទុក្ខព្រួយផ្លូវចិត្តផង។នៅថ្ងៃនេះដែរបើទោះបីដួងរាសីស្រុតចុះពិតមែន ប៉ុន្តែបើលោកអ្នកខិតខំធ្វើដោយចិត្តត្រជាក់តែងសម្រេចជោគជ័យដូចគ្នា។

-កិច្ចការងារ៖ដោយសារដួងរាសីស្រុតចុះ ដូចនេះបើចង់ប្រកបការងារតូចធំត្រូវមើលចៅហ្វាយនាយខ្លះៗផងដែរពីព្រោះថាងាយចាប់កំហុស និងថាស្តីបន្ទោសឱ្យណាស់។

-ការធ្វើជំនួញ៖ការធ្វើជំនួញទីជិតឆ្ងាយមិនមានអ្វិប្រែប្រួលគួរកត់សម្គាល់ទេគឺដូចសព្វមួយដង។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការថ្នាំងថ្នាក់ ហើយការចាប់កំហុសគ្នានោះក៏មានច្រើន៕

 

ឆ្នាំមមែ

 

អ្នកកើតឆ្នាំពពែរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅខែមករានេះដួងរាសីរបស់លោកអ្នកធ្លាក់ស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យអ្វីៗដែលមិនល្អបានចូលយាយីច្រើនជាងសព្វមួយដង។

-កិច្ចការងារ៖ថ្ងៃនេះការប្រកបការងារបើទោះបីធ្វើអ្វីក៏ដោយតែងមានការរីកលូតលាស់សន្សឹមៗទៅមុខឥតមានថយក្រោយឡើយ។

-ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើនតែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

 

ឆ្នាំវក

 

អ្នកកើតឆ្នាំស្វារាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅក្នុងអំឡុងពេលនេះលោកអ្នកអាចមានក្រុមមនុស្សទាំងនៅក្បែរខ្លួនឬពីចម្ងាយក្តីបង្កបញ្ហាឱ្យឈឺចិត្តផងគប្បីមានការអត់ធ្មត់បន្តិចទើបប្រសើរ។

-កិច្ចការងារ៖សម្រាប់ថ្ងៃនេះដែរលោកអ្នកអាចប្រកបកិច្ចការងារអ្វីដោយមាន ចៅហ្វាយនាយ ឬកូនចៅជួយចូកជួយចែវ ហើយមិនសូវមានក្រុមមនុស្សចាំតែរាទឹកដូចកាលពីមុនទៀតឡើយ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកគប្បីរក្សាភាពនឹងធឹងកុំយកសេចក្តីឈ្នានីសឬការគុំគួនដាក់ខ្លួននាំកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។

បញ្ហាស្នេហា៖ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំមានការប្រែប្រួលច្រើនព្រោះជួនផ្អែមល្ហែមជួនពាក់មុខយក្សដាក់គ្នា៕

 

ឆ្នាំរកា

 

អ្នកកើតឆ្នាំមាន់រាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅខែមករានេះដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតរបស់លោកអ្នកចម្រើនលូតលាស់ទៅមុខជានិច្ច។សម្រាប់ថ្ងៃនេះដែរពេលវេលាល្អរបស់លោកអ្នកចាប់ពី ៧,០០-១១,៥៩វិនាទីថ្ងៃ។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ច្រើនទេ គឺអ្វីៗដូចសព្វមួយដង។

-ការធ្វើជំនួញ៖ការធ្វើជំនួញមិនត្រូវយកចិត្តឆេវឆាវ ឬ ឆាប់ជឿសម្តីក្រុមមនុស្សឡើយបើពុំនោះទេលាភដែលបម្រុងហូរចូល វានឹងហូរចេញទៅវិញដោយពុំដឹងខ្លួនជាក់ជាពុំខាន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំពេលនេះមានភាពស្រស់ស្រាយ និង ផ្អែមល្ហែមគួរសម​ ហើយបើមានរឿងរាវទំនាស់ក៏ជាពេលវេលាល្អក្នុងការដោះស្រាយគ្នាដែរ៕

 

ឆ្នាំច

 

អ្នកកើតឆ្នាំចថ្ងៃនេះរាសីស្រុតចុះ។

-ការរស់នៅ៖ក្នុងថ្ងៃនេះការរស់នៅលោកអ្នកធ្វើអ្វីក៏ដោយមិនអាចបង្ខំ ឬយកភាពមានះដាក់ខ្លួនបានឡើយពីព្រោះថាផលអាក្រក់តែងកើតមានច្រើនជាងសព្វមួយដង។ក្រៅពីនេះគប្បីប្រយ័ត្នប្រយែងបញ្ហាសុខភាព និង ការត្រូវបាត់បង់ប្រាក់កាសដោយប្រការណាមួយ។

-កិច្ចការងារ៖ការប្រកបការងារផុយស្រួយកើតជម្លោះវិវាទណាស់ដែរគប្បីប្រយ័ត្នប្រយែង។

-ការធ្វើជំនួញ៖សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីដាំក្បាលចុះ ដូចនេះការប្រកបរបរ រកស៊ីជួញដូរមានការថយចុះច្រើនបន្តិច ហើយបើមានបើករបរថ្មីផងតែងមិនសូវសមដូចបំណងប៉ុន្មានទេ។

បញ្ហាស្នេហា៖ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

 

ឆ្នាំកុរ

 

អ្នកកើតឆ្នាំជ្រូករាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរប៉ុន្មា

នទេ ដូចនេះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែង បើពុំនោះផលលំបាកនឹងរត់ចូលទៀតហើយ។ការធ្វើដំណើរទីជិតឆ្ងាយជួបរឿងសៅហ្មងពិសេសឱ្យប្រយ័ត្នក្រុមមនុស្សព្យាបាទយាយីតែម្តង ។

-កិច្ចការងារ៖ការប្រកបការងារ ចូរប្រយ័ត្នក្រុមមនុស្សបំពានដោយប្រការណាមួយ។

-ការធ្វើជំនួញ៖ការប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អក្នុងការចូលនិយាយដល់ចាស់ទុំបំផុត៕