ដោយៈតារារិទ្ធ(ភ្នំពេញ)តបតាមការអញ្ជើ ញរបស់លោក អ៉ីប្រាហ៉ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានា ធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋម៉ាល់ឌីវរយៈពេលបី (ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែមករាឆ្នាំ២០ ២៣ )។

 

លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយ ករដ្ឋមន្រ្តីបានមានប្រសាសន៍ឲ្យដឹងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនាព្រឹកថ្ងៃទី១៥ខែមករានេះថាថ្នាក់ដឹកនាំដែលអញ្ជើញអមដំណើរសម្តេចតេជោហ៊ុន សែន រួមមាន៖ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិ បត្តិការអន្តរជាតិ, ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសក កម្មពិសេស, លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍,លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល,រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្រ្តីចំនួន២រូប។

លោក ស្រ៊ី ថាមរុង្គ នៅព្រឹកថ្ងៃទី១៦ខែនឹងមានពិធីទទួលស្វាគមន៍ជាផ្លូវរដ្ឋទទួលសម្តេ ចតេជោ ហ៊ុន សែននិងប្រតិភូយ៉ាងអធិកអធម្ម។បន្ទាប់សម្តេចតេ ជោ ហ៊ុន សែន នឹងមានជំនួបពិភាក្សាផ្លូវការជាមួយប្រធា នាធិបតី អ៊ីប្រាហ៉ីម ម៉ូហាមេដ សូលី បន្ទា ប់មកនឹងមាមការចុះហត្ថលេខាលើឯកសារចំនួន៦ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេសនៅក្នុងវិស័ យទំនាក់ទំនងការទូតក៏ដូចវិស័យសុខាភិ បាលនិងវិស័យទេសចរណ៍ ។

នៅក្នុងដំណើរទស្សនកិច្ចនេះសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួល ការចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាដោយអនុប្រធានាធិបតីប្រធានសភា ប្រធា នតុលាការកំពូលនិងរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ។

លោក ស៊្រី ថាមរុង្គ បានឲ្យដឹងថាចាប់តាំង ពីបង្កើតទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ ១៩៩៥ មកប្រទេសទាំងពីមិនមានទំនាក់ទំនងច្រើនទេ។តែគេបានសង្កេតឃើញថាកាលពីឆ្នាំកន្លងទៅនេះមានទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសម៉ាល់ឌីវមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាសម្ដេចក៏ទទួលបានការអញ្ជើញពីលោកប្រធានាធិបតីម៉ាល់ឌីវតាមរយៈទំនាក់ទំនងនេះហើយទើបមានដំណើរទស្សនកិច្ចរបស់សម្ដេចតេជោហ៊ុនសែនទៅកាន់សាធារណរដ្ឋម៉ាល់ឌីវដែលជាទស្សនកិច្ចលើកទីមួយចាប់ពីប្រទេ សទាំងពីបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាមក ។

ចាប់ពីបង្កើតទំនាក់ទំនងការទូតមកទំនាក់ទំនងក្នុងវិស័យពាណិជ្ជកម្មក៏មានតិចតួចការផ្លាស់ប្ដូរទេសចរណ៍ក៏នៅមានកម្រិតដោយសារប្រទេសទាំងពីមិនមានជើង ហោះហើរត្រង់ទត្រង់មក ។ទេសចរណ៍ខ្មែរក៏បានទៅដើរកំសាន្តនៅកោះម៉ាល់ឌីវ ។ម៉ាល់ឌីវគឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញដែលមានឆ្នេរសមុទ្រស្អាតនៅក្នុងពិភព លោក។សាធារណរដ្ឋម៉ាល់ឌីវជាប្រទេស ដីកោះដែលមានកោះច្រើនពាន់ដែលភាគ ច្រើនកោះទាំងនោះមានកម្ពស់ពីរទឹកសមុ ទ្រមិនលើសពីម៉ែត្រនោះទេ។ ដែលតាមការព្យាករណ៍ប្រទេសដែនកោះមួយនេះងាយនឹងទទួលរងហានិភ័យដែលគេទស្សន៍ទាយ ថារយៈពេល២០ទៅ៣០ឆ្នាំខាងមុខនិងលេ ចបាត់ទៅក្នុងទឹកសមុទ្រ។ដោយសារការប្រែប្រួលអាកាសធាតុនិងកម្ពស់ទឹកសមុទ្រកាន់តែឡើង។

ទោះយ៉ាងណាក៏ដោយបច្ចុប្បន្នសាធារណ រដ្ឋម៉ាល់ឌីវជាប្រទេសមួយដែលទទួលបាននូវទេសចរណ៍យ៉ាងច្រើន។ដូចនេះកម្ពុជានឹងខិតខំស្វែងរកិច្ចសហប្រតិបត្តិការថែមទៀតព្រោះកន្លងមកអ្វីៗវាហាក់ដូចជានៅមានតិចតួចនៅឡើយ។ប្រជាជននៃសាធា រណរដ្ឋម៉ាល់ឌីវមានចំនួនប្រមាណជាងកន្លះលាននាក់ប៉ុណ្ណោះតាមស្ថិតិឆ្នាំ ២០២២ កន្លងមកនេះ ។ ប៉ុន្តែចំនួនទេសចរណ៍ទៅ កាន់សាធារណរដ្ឋម៉ាល់ឌីវមានចំនួនជាង ១ លាននាក់ក្នុង១ឆ្នាំដូច្នេះវាអាចជាគោលដៅសម្រាប់កម្ពុជាក្នុងការនាំយកផលិតផលជាអង្ករដ៏ល្អនិងផលិតផលផ្លែឈើឬក៏ម្ហូបអា ហារផ្សេងៗជាពិសេសម្ហូបអាហារហាឡា ល់។ ដោយសារសាធារណរដ្ឋម៉ាល់ឌីវជាប្រទេសដែលប្រកាន់សាសនាម៉ូស្លីម ។

លោក ស៊្រី ថាមរុង្គ បានបន្តថាជាការពិតហើយសម្ដេចតេជោបានប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីបង្កើតទំនាក់ទំនងជាមួយបណ្ដាប្រទេសលើកពិភពលោកដោយមិនគិតថាប្រទេសតូចឬប្រទេសធំនោះទេយើងកសាងមិត្តយើងមិនដែលបានចង់ធ្វើសត្រូវជាមួយប្រទេសណាមួយនោះឡើយ ។ ព្រោះប្រទេសតូចក៏មានសំឡេងមួយនៅក្នុងអង្គការសហប្រជាជាតិជាតិផងដែរ ។ ដូច្នេះយើងត្រូវតែមានកិច្ចសហប្រតិបត្តិការរួមគ្នានិងនៅក្នុងការដោះស្រាយបញ្ហា ពិភពលោក ។

លោកបន្តថាការប្រឹងប្រែងរបស់សម្ដេចនៅពេលនេះនឹងនាំមកនូវកិច្ចទំនាក់ទំនងកាន់តែល្អរវាងប្រទេសទាំងពីរដែលក្នុងនោះវិស័យទេសចរណ៍ វិស័យសុខាភិបាល និងវិស័យថ្មីៗបន្ថែមទៀតដូចជាវិស័យសេដ្ឋកិច្ចការវិនិយោគ ។

លោកបន្តថាប្រទេសម៉ាល់ឌីវជាប្រទេសដែលមានបទពិសោធន៍នៅលើវិស័យវារី វប្បកម្មការនេសាទសមុទ្រ និង វារីវប្ប កម្មសមុទ្រជាច្រើន។ ដូចនេះយើងអាចទទួលបានបទពិសោធន៍ហើយយើងក៏ អាចមានទំនាក់ទំនងក្នុងការនាំចេញផ លិតផលរបស់យើងទៅកាន់ម៉ាល់ឌីវហើយម៉ាល់ឌីវក៏អាចនាំចូលមកកម្ពុជាវិញនៅផលិតផលរបស់ខ្លួន។ យើងក៏ត្រូវការពឹងពាក់គ្នានៅក្នុងវេទិកាតំបន់និងអន្តរជាតិផងដែរ ។

លោកបន្តថាដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសម៉ា ល់ឌីវនាពេលនេះនឹងផ្ដល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរធ្វើការពិនិត្យមើលឡើងវិញនូវដែនវិសាលភាពទាំងមូលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរួមទាំងការស្វែងរកអភិក្រមថ្មីៗដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មការវិនិយោគការតភ្ជាប់សុខា ភិបាល វប្បធម៌ កសិកម្ម ទេសចរណ៍និងការអភិវឌ្ឍធនធានមនុស្សដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសនិងប្រជាជទាំងពីរ ៕