ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្ត កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ សូមសម្តែងនូវអំណរសាទរ ដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួប ៣៨ ឆ្នាំ នៃការចូលកាន់តំណែងផ្លូវការ ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ។
រយៈពេល ៣៨ឆ្នាំ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងភាពអង់អាចរបស់សម្តេចតេជោ បានបន្សល់ទុកនូវស្នាដៃដ៏ធំធេង ជាប្រវត្តិសាស្ត្រ ដែលមិនអាចកាត់ថ្លៃបាន ក្នុងការរំដោះប្រទេសជាតិ ចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ឈានដល់ការផ្សះផ្សារ បង្រួបបង្រួមជាតិ ក្រោមនយោបាយឈ្នះឈ្នះ ដែលបាននាំមក នូវឯកភាពជាតិ ស្ថិរភាពនយោបាយ សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេស លើគ្រប់វិស័យ ជូនប្រជាជន និងមាតុភូមិទាំងមូល។
ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ គ្រប់ប្រការជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី សូមបន្តមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំ កសាង និងអភិវឌ្ឍមាតុភូមិកម្ពុជា ឲ្យកាន់តែរីកចម្រើន ថ្កុំថ្កើនរុងរឿងថែមទៀត ក្រោមម្លប់នៃ សុខសន្តិភាព ជានិច្ចនិរន្តរ៍តរៀងទៅ។
ដោយឡែក បុគ្គលជាមន្ត្រីរាជការស៊ីវិល កងកម្លាំង ប្រជាពលរដ្ឋ យុវជន ក៏បានអបអរ និងគោរពជូនពរ សម្តេចតេជោ ក្នុងខួបរយៈពេល ៤៤ ឆ្នាំ របស់សម្តេច ដែលបានចូលបម្រើការងាររដ្ឋ / រាជការ ក្នុងតំណែងកងទ័ព អ្នករដ្ឋការ / រាជការនៃក្រសួងការបរទេស រដ្ឋមន្ត្រី អនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ចារកម្ម សន្តិសុខផ្ទៃក្នុង…ផងដែរ ៕/V