ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ នៅថ្ងៃទី១៤ មករា ឝឺជាថ្ងៃទី២ នៃការប្រណាំងរថយន្ដ Off Road សន្ដិភាពឆ្នាំ២០២៣ នៅទីលានម៉ូទ័រផាក នាភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។
ប្រធានគណៈកម្មការរៀបចំការប្រកួត លោក ព្រំ រស្មី បាននិយាយថាៈការប្រណាំងរថយន្ដឆ្លងកាត់ឧបសគ្គនេះ បែងចែកជា ៣ ក្រុម ឬ 3 Class ដែលមានរថយន្ដ សរុបចំនួន ៦៧ គ្រឿង ចូលរួម។ ក្រុមទី១ ហៅថា Hard Core ឬ Class-A ដែលមានរថយន្ដចំនួន ២៧ គ្រឿង ចូលរួមប្រកួត ក្នុងនោះមាន ២ គ្រឿង មកពីប្រទេសថៃ។ ក្រុមទី២ ហៅថា Light Core ឬ Class-B មានរថយន្ដ កម្ពុជា ១៥ គ្រឿង និងមកពីវៀតណាម ១គ្រឿង។ ក្រុមទី៣ ហៅថា Overland ឬ Class-C ដែលមានរថយន្ដកម្ពុជា ២២ គ្រឿង។
លោក Praseth ជាអ្នកបើកបររថយន្ដលេខ១១៦ មកពីប្រទេសថៃនោះ លោកមានវ័យ ៦១ ឆ្នាំ ទៅហើតែលោកនៅមានឆន្ទៈចូលរួម ក្នុងព្រឹត្តិការណ៍នេះ។ លោកមកពីខេត្តត្រាត ប្រទេសថៃ លោកចូលមកកម្ពុជា តាមច្រកចាំយាម ចំណាយពេល ២ ថ្ងៃ ១យប់ ទើបមកដល់ខេត្តមណ្ឌលគីរីបន្ទាប់ពីសម្រាកមួយយប់ នៅខេត្តកំពង់ចាមនោះ។
លោកបាននិយាយថាៈ ផ្លូវកាច់កោងជង្ហុក ជ្រលង ចម្រាក់ថ្ម ដែលអ្នកបើកបរ មិនងាយស្រួល ក្នុងការឆ្លងកាត់ឡើយ។ ដោយឡែក លោក Puwadon ដែលមកពីថៃដែរនោះ បាននិយាយថាៈ ការបើករថយន្ដឆ្លងកាត់សមរភូមិវាលភក់ និងខ្ពង់រាបនេះ ធ្វើឲ្យលោកទទួលបាននូវ បទពិសោធន៍ថ្មីៗបន្ថែមទៀត។ រថយន្ដថៃទាំង ២ គ្រឿងនេះ សុទ្ធតែប្រកួតនៅក្នុង Class-A ឬ Hard Core ដែលជាកម្រិតឆ្លងកាត់ឧបសគ្គលំបាកជាងគេ។
លោក វង្ស គឹមហួត ជាអ្នប្រណាំងកម្ពុជា ដែលបើករថយន្ដលេខ ១១០ Class-A បានបងា្ញពីឆន្ទៈចង់ឲ្យមានការចូលរួមច្រើន ពីប្រទេសជិតខាងច្រើន៕/V