កូវីដ-១៩៖ ថ្ងៃនេះអ្នកឆ្លងថ្មី ៣ នាក់, ជាសះស្បើយ ៣ នាក់
ដោយ: ទេព មង្គល / ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែមករា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី១៤ ខែមករា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ៣ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ៣ នាក់ និងអ្នកស្លាប់ថ្មីគ្មាន។ គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នេះ កម្ពុជា មានអ្នកឆ្លងសរុប ចំនួន១៣៨ ៦៦២ នាក់, អ្នកជាសះស្បើយ ចំនួន ១៣៥ ៥៨៩ នាក់ និង អ្នកស្លាប់ចំនួន ៣ ០៥៦ នាក់។
សូមអានសេចក្ដីជូនព័ត៌មាន៖