ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
កុក្កុដនេត្រ
នាមសព្ទ
( សំ.; បា. កុក្កុដនេត្ត “ភ្នែកមាន់” ) ឈ្មោះវណ្ណយុត្តិមួយយ៉ាង មានសណ្ឋានជាវង់មូលពីរជាន់ តូចក្នុង ធំក្រៅ ស្រដៀងនឹងភ្នែកមាន់ (៙) សម្រាប់ប្រើសរសេរដាក់ត្រង់ក្បាលបន្ទាត់ ដើមសេចក្តីធំនីមួយៗ ( ប្រើតែក្នុងសម័យជាន់ដើម ) ។
កូនកណ្ដុរ
នាមសព្ទ
ឈ្មោះរោគដុំមួយយ៉ាង មានសណ្ឋានប្រហែលនឹងគ្រាប់ខ្នុរ ច្រើនកើតតែនៅមណ្ឌល-ក, ក្រលៀន, ក្លៀក
ឡើងកូនកណ្ដុរនៅក ។
ក្ដារ
កិរិយាសព្ទ
( ជើង ដ ) ខារទម្លុះ, ទម្លុះដោយដែកកណ្ដារ ។
នាមសព្ទ
( ជើង ដ ) បន្ទះឈើដែលអារ មានបន្ទាធំទោលតូច សម្រាប់ប្រើការ មានក្រាលជារនាបនិងបិទបាំងជាជញ្ជាំងជាដើម ។
ក្ដារខៀន
នាមសព្ទ
( ជើង ដ ) ( ស. ខ្យើន អ.ថ. ខៀ៎ន “សរសេរ, គូរ” ) ប្រដាប់សម្រាប់សរសេរធ្វើដោយឈើរាងវែង ប្រើការលុបដោយទឹកល្បប់ ។
ក្ដារឆ្នួន
នាមសព្ទ
( ជើង ដ ) ប្រដាប់សម្រាប់សរសេរធ្វើពីឈើខ្មុក ឬ ធ្វើពីថ្មរាងទ្រវែងបន្តិច ។