ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ឥដ្ឋារម្មណ៍
(អ៊ិត-ឋារ៉ម់)
នាមសព្ទ
( បា. ឥដ្ឋារម្មណ; សំ. ឥស្ដារម្មណ, ឥស្ដាលម្ពល ) អារម្មណ៍ដែលគួរប្រាថ្នា, អារម្មណ៍ដែលត្រូវចិត្តឬដែលចាប់ចិត្ត
ក្លិនក្រអូបឆ្ងាញ់ជាឥដ្ឋារម្មណ៍, ផ្កាដែលមានក្លិនក្រអូបឆ្ងាញ់មានផ្កាម្លិះជាដើមជាឥដ្ឋារម្មណ៍ ។ ព. ផ្ទ. អនិដ្ឋារម្មណ៍ ។
កញ្ជះ
គុណសព្ទ
មនុស្សដែលនៅបំរើគេ ដោយចំពាក់ទ្រព្យគេ គឺខ្ញុំកំដរដែលគេប្រើតាមតែប្រទះ ដូចជារបស់កញ្ជះកញ្ជាយ ( ព. ម. ទ្រ. )
ធ្វើការខ្ជីខ្ជាដូចជាកញ្ជះគេ, អាចោរកញ្ជះគេ ។
នាមសព្ទ
មនុស្សដែលនៅបំរើគេ ដោយចំពាក់ទ្រព្យគេ គឺខ្ញុំកំដរដែលគេប្រើតាមតែប្រទះ ដូចជារបស់កញ្ជះកញ្ជាយ ( ព. ម. ទ្រ. )
ធ្វើការខ្ជីខ្ជាដូចជាកញ្ជះគេ, អាចោរកញ្ជះគេ ។
កណ្ហាជិនា
(កន់-ហា—)
នាមសព្ទ
(បា.) ឈ្មោះព្រះរាជធីតានៃព្រះវេស្សន្តរមានក្នុងមហាវេស្សន្ដរជាតក (រឿងមហាជាតក៍)។
ក្រនៀវកែវ
នាមសព្ទ
( ល. ស. ខាវហ្ន្យេវ ឬ ខាវហ្ន្យើវ អ. ថ. ខាវហ្ន្យេ៎វ “បាយដំណើប” ) ឈ្មោះបង្អែមមួយប្រភេទ គេធ្វើដោយការកូរបាយដំណើបចំហុយ គេលាយស្ករស កូរឲ្យត្រាតែឡើងសម្បុររលោង
ក្រនៀវកែវជាបង្អែមមានរសផ្អែមច្រើន គួរមានទឹកតែកំដរផង ។
ក្រាល់
គុណសព្ទ
ដែលដាលក្រហមជុំវិញ រោគបូស ឬ រោគពិសដែលគ្មានមុខនឹងធ្លាយដោយហេតុមកពីដរ
បូសក្រាល់, ពិសក្រាល់ ។