សាលាខេត្ត​សៀមរាប​ច្រានចោល​ពត៌មានបង្ហោះ​ហ្វេ​ស​ប៊ុ​ក ថា​ផ្លូវលំ​ទៀ​បាញ់​ស្រុក​ពួក​ខូចខាត

930
ចែករម្លែក

ដោយ  : គូលែន / ​សៀមរាប​ ៖ សាលាខេត្ត​សៀមរាប​បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ព័ត៌មាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​តាម គណនី​ឈ្មោះ ហៃ វណ្ណា ដែល​កាត់ត​រូបភាព​ផ្លូវលំ​ទៀ បាញ់ នៅក្នុង​ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ដែល​ផ្លូវ​នោះ​នៅ​ល្ ត្រូវបាន​គេ​កាត់ត​ថា​ផ្លូវ​នោះ​ខូចខាត​ទាំងស្រុង​ទៅវិញ​។

ការផ្សាយ​ខាងលើ​ត្រូវបាន​រដ្ឋបាល​ខេត្តសៀមរាប ច្រានចោល​នូវ​ព័ត៌មាន​ដែល​បង្ហោះ​ដោយ​លោក ហៃ វណ្ណា កាល​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ មាន​គណនី​ហ្វេ​ស​បុក​ឈ្មោះ Vanna Hay ហៃ វណ្ណា បានបង្ហោះ​នូវ​ព័ត៌មាន​មួយ​ដែល​ទាក់ទង​នឹង​ផ្លូវ​ខាងលិច​វិទ្យាល័យ​ពួក​។ តាមពិត​ផ្លូវ​បាន​សាងសង់​ដោយ​ក្រាល​គ្រួស​ក្រហម​រួចរាល់ ហើយ​បច្ចុប្បន្ន​បងប្អូន​ប្រជាពលរដ្ឋ​បាន​នឹង​កំពុងធ្វើដំណើរ​លើផ្លូវ​នេះ​ជាប្រចាំ​ថ្ងៃ​ផងដែរ​។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​សាធារណជន​ទាំងអស់ ​មិនគួរ​បង្ហោះ​សកម្មភាព​បែបនេះ​នោះទេ ដោយបានចាត់ថា សកម្មភាពបែបនេះជាការបង្ក​ភាពចលាចល​សង្គម​ ៕B

ស្ថានភាពផ្លូវពិតប្រាកដ

ទីតាំងផ្សាយពាណិជ្ជកម្ម