ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
សន្ដាន
(សន់-ដាន)
នាមសព្ទ
( សំ. បា. ) វង្ស, ពង្ស, ពូជ, ពូជ្សពង្ស; តំណវង្ស ។ ចិត្ត, អធ្យាស្រ័យ ។ សន្ដានព្រៀងលាន ( ម. ព. ព្រៀងលាន ) ។ សន្ដានសន្ធិ ( សន់-តាន៉ៈសន់-ធិ ) តំណវង្សតៗមក, ក្រសែវង្ស, សន្តតិវង្ស ។ ញាតិសន្ដាន ញាតិវង្ស, តំណវង្សញាតិ ។ សាច់សន្ដាន សាច់ញាតិ ។ មានសន្ដានខុសគ្នា មានចិត្តឬអធ្យាស្រ័យខុសគ្នា; និយាយថា មានសន្តានចិត្តខុសគ្នា ក៏បាន ។
សន្ដាប
(សន់-តាប៉ៈ ឬ សន់-ដាប)
នាមសព្ទ
( សំ. បា. ) សេចក្ដីក្ដៅខ្លាំង, ដំណើរក្ដៅអន្ទះអន្ទែង, កម្ដៅយ៉ាងខ្លាំង ។ ប្រើជា គុ. ក៏មាន “ដែលក្ដៅខ្លាំង” ( ម. ព. សណ្ដាប ផង ) ។ សន្ដាបចិត្ត ចិត្តក្ដៅក្រហាយខ្លាំង ។ សន្ដាបទុក្ខ ទុក្ខក្ដៅខ្លាំង ។ សន្ដាបរោគ រោគដែលបណ្ដាលឲ្យឈឺក្ដៅអន្ទះអន្ទែង ។ សន្ដាបវេទនា ដំណើរទទួលរងទុក្ខលំបាកយ៉ាងខ្លាំង ។ ល ។
អជ្ឈត្តសន្ដាន
(អ័ច-ឈ័ត-តៈសន់-ដាន)
នាមសព្ទ
( បា. អជ្ឈត្ត + សន្ដាន; សំ. អធ្យាត្ម ) សន្ដានចិត្តរបស់ខ្លួន; វិស័យនៃខ្លួន
តាមអជ្ឈត្តសន្ដានរៀងខ្លួន ។
សន្និដ្ឋាន
(សន់-និត-ឋាន)
នាមសព្ទ
( បា.; សំ. សំនិឞ្ឋន ឬ សន្និឞ្ឋន ) សេចក្ដីចូលចិត្ត, ការយល់ជាក់,
ការយល់ឃើញស៊ប់, ការរួមគំនិតជាមួយ
ធ្វើសន្និដ្ឋាន, ដោយសន្និដ្ឋានថា . . . ។
ខ្មែរប្រើជា កិ. ក៏មាន “ចូលចិត្ត, យល់ជាក់,…” : គួរសន្និដ្ឋានបានដោយងាយ ។ សន្និដ្ឋានចេតនា ( សន់-និត-ឋាន៉ៈចេតៈន៉ា ) ចេតនាដែលយល់ស៊ប់ គឺគំនិតដែលចុះស៊ប់យល់ជាក់មិនភ្លេច : ធ្វើការដោយសន្និដ្ឋានចេតនា ។
កាច
គុណសព្ទ
ដែលជិតពេញ
ទឹកកាចផ្តិល, ស្រូវកាចកញ្ជើ ។
គុណសព្ទ
ទីទៃពីស្លូតគឺ ដែលមានសន្ដានចិត្តប្រកបដោយកំហឹងជាប្រក្រតី
មនុស្សកាច ។ ព.ផ្ទ. ស្លូត ។