ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
គូក
នាមសព្ទ
ឈ្មោះសត្វស្លាបមួយប្រភេទ សន្ដានទីទុយ, មៀម, ចេញរកស៊ីតែក្នុងវេលាយប់ រាប់បញ្ចូលក្នុងពួកសត្វ រត្តិចរ ( ម. ព. រត្តិចរ , រាត្រីចរ, ទិវាចរ ទៀតផង ) ។
ឧទានសព្ទ
សូរឮដោយឆ្លើយគ្នាពីចម្ងាយ ឬ បង្កូកហៅគ្នាពីចម្ងាយ( ប្រើតាមទម្លាប់ថា ) ។ ម. ព. កូ៎ក ទៀតផង ។
គ្រែង
នាមសព្ទ
ឈ្មោះខ្យងសមុទ្រមួយពួក សន្ដានលៀស តែធំជាងលៀស ហើយមានសំបកគគ្រើមឆូតៗជាជួរស្នាម ។
នាមសព្ទ
ជាយជុំវិញមានសណ្ឋានដូចចុងសំបកគ្រែង (គ្រឿងល្ខោន) ។ សក់ត្រង់ជាយខាងៗ ដែលសល់ពីកន្លែងថ្ពែក
ថ្ពែករលីង នៅសល់តែជាយគ្រែង (ម. ព. ជាយគ្រែង ផង) ។
គ្រំ
នាមសព្ទ
ឈ្មោះខ្យងពួកមួយ
គ្រំប៉ោក គឺគ្រំធំៗ, គ្រំចំពុះទា គឺគ្រំតូចៗ ។
ឈ្មោះត្រីស្រកាមួយប្រភេទ សន្ដានត្រីក្អែក សម្បុរសលាយខ្មៅពព្រុះ មានក្លិនឆ្អេះបន្តិច
ត្រីគ្រំ ។
ចចក
នាមសព្ទ
ឈ្មោះសត្វជើង ៤ សន្ដានឆ្កែព្រៃ ។
ចចក់
នាមសព្ទ
សត្វមួយប្រភេទ សន្ដានតុកកែ តែតូចជាង យំឮសូរចក់ៗ ។