លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ សម្តេចតេជោ តែងតែគិតគូរគ្រប់ជ្រុងជ្រោយ សំដៅធ្វើយ៉ាងណា រៀបចំការផ្តល់អត្ថប្រយោជន៍ ឱ្យបានច្រើន និងជាអតិបរមា ជូនដល់កម្មករ-និយោជិត
ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈ ចលនាមហាជន បានបញ្ជាក់ថាៈ សម្តេចតេជោ ហ៊ុនសែនតែងតែគិតគូរគ្រប់ ជ្រុងជ្រោយ និងល្អិតល្អន់ សំដៅធ្វើយ៉ាងណា រៀបចំការផ្តល់អត្ថប្រយោជន៍ ឱ្យបានច្រើន និងជាអតិបរមា ជូនដល់បងប្អូនកម្មករ-និយោជិត ទាំងសេដ្ឋកិច្ច ក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ។ ការគិតគូរមិនឈប់ឈរបែបនេះ ប្រៀបបានទៅនឹង ឪពុកបង្កើត ដែលតែងតែប្រាថ្នាចង់បាន នូវភាពរីកចម្រើនពេញលេញ សម្រាប់កូន ក្មួយរបស់លោក ដែលជាកម្មករ-និយោជិតទាំងអស់ ព្រោះក្នុងរយៈជាង ៤០ ឆ្នាំ កន្លងមកនេះ សម្តេចតេជោ បានដឹកនាំតាំងតែពីកាលប្រជាជន មានកម្រិតជីវភាព ទាប រហូតមានការរីកចម្រើន និងបន្តរុងរឿងសម្បូរហូរហៀរ តទៅទៀត។ ដូច្នេះសូមបន្តមានមោទនភាពចំពោះ សម្តេចតេជោ ប្រមុខដឹកនាំគណបក្សរបស់ យើង ដែលតែងមានសច្ចធម៌ ក្នុងការដឹកនាំ គាំទ្រ និងលើកកម្ពស់សិទ្ធិសេរីភាព និងភាពរុងរឿងរបស់ប្រជាជន និង ប្រទេសជាតិ។ ទន្ទឹមនឹងនេះ បន្តជួយការពារ សមិទ្ធផលរបស់គណបក្ស ក៏ដូចជាការពារនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់ គណបក្ស តាមរយៈការចូលរួមទប់ស្កាត់ នូវរាល់ការប្រតិដ្ឋព័ត៌មានក្លែងក្លាយ, មួលបង្កាច់, ញុះញង់, ពីសំណាក់ជនអគតិមួយចំនួន ដែលតែងតែចង់ឱ្យប្រទេស ជាតិជួបភាពចលាចល ដើម្បីបម្រើនយោបាយចំណេញរបស់ពួកគេ។