ឆ្នាំជូត

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះបើលោកអ្នកប្រាថ្នាធ្វើអ្វីមួយក៏តែងឆ្លើយតបពីអ្នកដទៃគួរសម ហើយបើចង់ពឹងពាក់ខ្ចីអ្វីមួយក៏តែងមានអ្នកអាណិតស្រឡាញ់ជួយផងដែរ ។

-កិច្ចការងារ៖ការបំពេញការងារមានការចម្រើនលូតលាស់និងអាចផ្លាស់ប្តូរទីកន្លែងធ្វើការងារក៏ប្រសើរដែរ ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីពេញចិត្ត។

បញ្ហាស្នេហា៖រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងសម្រេចជោគជ័យផគ្រាន់ជាទីគាប់បំណង៕

 

ឆ្នាំឆ្លូវ

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះក្រឡប់ចាក់អ្វីដែលលោកអ្នកថាល្អវាអាចប្រែមកអាក្រក់ និងពិសេសងាយមានរឿងរាវជម្លោះវិវាទកើតឡើងថែមទៀត។

 -កិច្ចការងារ៖ក្រៅពីនេះទោះធ្វើអ្វីក៏ងាយក្រុមមនុស្សបង្កឱ្យមានការខ្វាយខ្វល់ច្រើនដែរ ដូចនេះត្រូវធ្វើចិត្តត្រជាក់បន្តិចទើបប្រសើរ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ ហើយក៏មិនមានការថយក្រោយដែរព្រោះប្រាក់ចំណូលមានការហូរចូលតក់ៗគ្រាន់បំពេញបំពង់។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងនិងមិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មាននោះឡើយ៕

 

ឆ្នាំខាល

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងរង្វង់ថ្ងៃនេះឱ្យប្រយ័ត្នអ្នកដទៃបំពានដែលនាំឱ្យកើតជាបញ្ហាជម្លោះវិវាទនិងកើតការគុំគួនទៅថ្ងៃក្រោយថែមទៀត។

-កិច្ចការងារ៖ចំពោះការប្រកបការងារក៏ដូច្នេះដែរបើជាការងារសំខាន់តោងតែមានការប្រយ័ត្នប្រយែងបើពុំនោះទេអាចធា្លក់ក្នុងគ្រោះមហន្តរាយជាពុំខាន។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះជួបការលំបាកក្នុងការរកផលកម្រៃបន្តិចវិញ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសមិនតិចដែរទេ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំពេលនេះគឺពុំទៀងទាត់ឡើយព្រោះជួនត្រូវចំណាយពេលច្រើនតែទទួលបានផលតិចមកវិញ៕

 

ឆ្នាំថោះ

 

ថ្ងៃនេះដួងរាសីឡើងខ្ពស់ត្រដែត។

-ការរស់នៅ៖ដំណើរជីវិតរស់នៅគឺរាល់បំណងប៉ងប្រាថ្នាតែងជួបនូវក្តីសម្រេច ពិសេសបើជួបបញ្ហាអ្វីតែងត្រូវបានបណ្តាញាតិមិត្តជួយជ្រោមជ្រែងឱ្យចាកផុតពីផលលំបាកទាំងពួង។ការធ្វើដំណើរមិនថាពេលថ្ងៃឬយប់ព្រលប់ទេ លោកអ្នកមិនត្រូវមានការផឹកគ្រឿងស្រវឹងឡើយប្រយ័ត្នជួបឧប្បត្តិហេតុណាមួយរកនឹកស្មានមិនដល់។ ​​

-កិច្ចការងារ៖ក្នុងថ្ងៃនេះដោយសារដួងយីអ៊ុនឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារឬសម្រេចចិត្តប្រកបការងារតូចធំបំផុត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញមានការរីកលូតលាស់ទៅមុខគួរសម ហើយបើលោកអ្នកចង់បើករបរថ្មីឬចេញធ្វើជំនួញទីជិតឆ្ងាយតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារពេលនេះជាឱកាសល្អប្រពៃបំផុត៕

 

ឆ្នាំរោង

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ការរស់នៅលោកអ្នកមានបញ្ហាច្រើនចំពោះមុខ ហើយពិសេសសាច់ញាតិងាយ បង្កជារឿងរាវ នាំពិបាកដោះស្រាយថែមទៀត។

-កិច្ចការងារ៖ការប្រកបការងារ មិនផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារណាដែលសំខាន់ទេពីព្រោះថាងាយជួបនូវបញ្ហារាំងស្ទះ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ ហើយក៏មិនមានការថយក្រោយដែរព្រោះប្រាក់ចំណូលមានការហូរចូលតក់ៗគ្រាន់បំពេញបំពង់ផង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងនិងមិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មាននោះឡើយ៕

 

ឆ្នាំម្សាញ់

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅដំណើរជីវិតជួបនូវកំណាត់ផ្លូវរដិបរដុប ម្ល៉ោះហើយ តែងមានក្រុមមនុស្សបង្កបញ្ហាថ្នាំងថ្នាក់ខ្លះៗកើតឡើង។លោកអ្នកត្រូវរក្សាភាពអត់ធ្មត់ និងធ្វើមិនដឹងមិនឮចំពោះក្រុមមនុស្សខ្លះកាន់តែប្រសើរ។

 -កិច្ចការងារ៖ការប្រកបការងារនៅក្នុងថ្ងៃនេះលោកអ្នកងាយត្រូវក្រុមមនុសុ្សបង្កបញ្ហាឬ ខឹងសម្បាក្នុងរឿងអ្វីមួយ ហើយពិសេសគេអាចកើតជាគំនុំដោយសារតែសម្តីមិនចេះទប់ផងដូចនេះគប្បីមានការប្រយ័ត្នប្រយែងទើបប្រសើរ។

-ការធ្វើជំនួញ៖សម្រាប់ការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចមានបាតុភាពរកាំរកូសខ្លះៗកើតឡើង ដូចនេះត្រូវចេះបើកចិត្តឱ្យទូលាយដោយធ្វើមិនដឹងមិនឮចំពោះរឿងរាវខ្លះទើបប្រសើរបំផុត។

បញ្ហាស្នេហា៖ស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕

 

ឆ្នាំមមី

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់ការចរចាឬទំនាក់ទំនងក្នុងរឿងអ្វីមួយទេពីព្រោះថាងាយកើតជាបញ្ហាចាញ់បោកគេ ឬចាញ់ប្រៀបគេដោយប្រការណាមួយ។

 -កិច្ចការងារ៖ការប្រកបការងារចូរប្រយ័ត្នក្រុមមនុស្សទម្លាក់កំហុសណាមួយមកឱ្យនាំពិបាកដល់គ្រាក្រោយ។

-ការធ្វើជំនួញ៖ចំពោះការចង់ប្រកបរបររកស៊ីថ្មីថ្មោងវិញលោកអ្នកត្រូវចេះត្រួតពិនិត្យស្ថានការណ៍និងមើលឱ្យស្រួលបួលបើពុំនោះប្រយ័ត្នការដាក់ដើមទៅហើយសូន្យឈឹងតែម្តង។

បញ្ហាស្នេហា៖គូស្នេហ៍កំលោះក្រមុំចូរប្រយ័ត្នកើតមានការរង្គោះរង្គើព្រោះតែអ្នកទីបីចូលមកឡូកឡំ៕

 

ឆ្នាំមមែ

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅបើចង់ពឹងពាក់អ្នកដទៃឱ្យជួយក្នុងរឿងអ្វីមួយតែងហុចជាផលល្អៗមកវិញគ្រាន់ជាទីគាប់បំណង។

-កិច្ចការងារ៖រាល់កិច្ចការងារដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់

លោកអ្នកចរចាឬប្រកបការងារអ្វីមួយពីព្រោះថាផ្លែផ្កាតែងហុចមកវិញគ្រាន់ជាទីពេញចិត្ត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលាភធ្លាប់តែបោលហួសឬជួបភាពតានតឹងបានផ្លាស់ប្តូរមកធូរស្រាល ហើយបើមានក្រុមអតិថិជនជំពាក់ប្រាក់កាស គេអាចយកមកសងវិញទៀតផង។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អក្នុងការរៀបចំផ្សំផ្គុំជាគ្រូសារបំផុត៕

 

ឆ្នាំវក

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ថ្ងៃនេះបើទោះបីមានឧបសគ្គមួយចំនួនចូលយាយីក្នុងដំណើរជីវិតក្តី ក៏ពុំមានអ្វីជាឧបសគ្គដែរពីព្រោះថារឿងរាវមួយចំនួនលោកអ្នកក៏អាចដោះស្រាយទៅវិញធូរផងដែរ។

-កិច្ចការងារ៖ទាំងស្រ្តីបុរសលោកអ្នកអាចមានជីវិតគាប់ប្រសើរជាងមុន បើសិនមានការព្យាយាមអត់ធ្មត់ក្នុងការបំពេញការងារ។

-ការធ្វើជំនួញ៖សម្រាប់លោកអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះឱ្យប្រយ័ត្នពាក្យសម្តីបន្តិចព្រោះងាយប៉ះទង្គិចជាមួយមនុស្សនៅជុំវិញខ្លួនបង្កើតជារឿងរាវណាស់ ។

បញ្ហាស្នេហា៖សេចក្តីស្នេហាប្រុសស្រីកុំចង់យកកំហឹងទល់កំហល់ប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕

 

ឆ្នាំរកា

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ថ្ងៃនេះបើទោះបីដំណើរជីវិតឃើញថាល្អប្រសើរក្តី ប៉ុន្តែមុនសម្រេចចិត្តអ្វីមួយលោកអ្នកតោងតែគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនជះឥទ្ធិពលមិនល្អណាមួយនៅគ្រាខាងមុខ។

-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះវិញគឺលោកអ្នកធ្វើអ្វីៗតែងទទួលផ្លែផ្កា និង ជួបភាពសុខដុមដូចសព្វមួយដង។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើបន្តិចវិញ ឯផលកម្រៃក៏ច្រើនគ្រាន់ល្មមគួរជាទីពេញចិត្ត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ដោះស្រាយជម្លោះវិវាទឬចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងទទួលបានការឆ្លើយតបគ្រាន់កក់ក្តៅ៕

 

ឆ្នាំច

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះបើលោកអ្នកមានបញ្ហាអ្វីមួយហើយជួបប្រទះគូប្រជែងខ្លាំងបែបណាក៏ពុំព្រួយបារម្ភដែរពីព្រោះថាលោកអ្នកអាចយកប្រៀបឈ្នះជានិច្ច។

 -កិច្ចការងារ៖សម្រាប់ រាល់កិច្ចការងារវិញលោកអ្នកអាចសម្រុកពេញទីបានហើយពីព្រោះថាផ្លែផ្កាល្អៗតែងហុចមកវិញដូចជាទីកក់ក្តៅ។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលនេះជួបរឿងចំណាយធំ ឯផលកម្រៃនោះហូរចូលមានកម្រិតធ្វើឱ្យរែកពន់ភាពលំបាកលំបិនមិនស្ទើរឡើយ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមដូចទឹកឃ្មុំ៕

 

ឆ្នាំកុរ

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើងាយជួបនូវបញ្ហាយាយីពិសេសសុខភាពគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អចោទឡើង ។

-កិច្ចការងារ៖នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកត្រូវរែកពន់ភាពនឿយហត់ និង ត្រូវពុះពារផលលំបាកច្រើនដែលនាំឱ្យជួបការលំបាកនោះមិនតិចដែរទេ។

ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញការជួញទីជិតឆ្ងាយក្តីផលកម្រៃមានហូរចូលគ្រាន់បំពេញបំពង់អញ្ចឹងដែរ តែយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទដោយប្រការណាមួយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេ ហើយពិសេសងាយកើតជម្លោះវិវាទដោយសារការមិនសូវចេះអត់ឱនឱ្យគ្នា៕