វើលខាប់៖ ស្វា​និង​ពពែ​ថៃ​ទាយ​ថា បែលហ្ស៊ិក និង អង់គ្លេស នឹង​ឡើងទៅ​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​

1953
ចែករម្លែក

​បែលហ្ស៊ិក​នឹង​ផ្តួល​បារាំង​ហើយ​អង់គ្លេស​នឹង​យកឈ្នះ​លើ​ក្រូ​អាស៊ី ដែល​ធ្វើឱ្យ​បែលហ្ស៊ិក​និង​អង់គ្លេស​ឡើងទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​វើ​ល​ខាប់​២០១៨​។​

​ការ​ទស្សន៍ទាយ​ដ៏​ជឿទុកចិត្ត​ទាំងនេះ​គឺ​កើតចេញពី​សត្វ​ស្វា​និង​សត្វ​ពពែ ដែល​គេ​ប្រើ​ក្នុង​សកម្មភាព​លើកកម្ពស់​វិស័យ​ទេសចរណ៍ ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ​ទី​៩​កក្កដា​នៅ​បឹង​បូរ៉ា​ភេត ជា​បឹង​ទឹកសាប​ធំជាងគេ​នៅ​ខេត្ត​នគរ​សុ​វ៉ាន់​។​

​នៅ​ក្នុងការ​ទស្សន៍ទាយ​លទ្ធផល​នៃ​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រវាង​បែលហ្ស៊ិក​និង​បារាំង ស្វា​ញី​អាយុ ៤ ឆ្នាំឈ្មោះ ឃុន​ណៃ ចាំ បានជ្រើសរើស​យក​ទង់​ជាតិ​បែលហ្ស៊ិក ដែល​នៅក្បែរ​ទង់ជាតិ​បារាំង​។​

​ឃុន​ណៃ​គឺជា​តារា​រះ​មួយ​នៅ​កម្មវិធី Uncle Prakit Monkey Show ដែលជា​ក្រុម​សម្តែង​ស្វា​ល្បី​បំផុត​របស់​ថៃ​។ ស្វា​នេះ​បានប្រគល់​ទង់ជាតិ​បែលហ្ស៊ិក​ឱ្យទៅ​ពិធីករ​កម្មវិធី​កាលពី​ថ្ងៃ​ចន្ទ ហើយ​នៅពេល​សួរថា “​តើ​ឯង​ប្រាកដ​ទេ​?” ស្វា​នោះបាន​ងក់ក្បាល​ជាច្រើនលើក ដោយ​ជំរុញ​ឱ្យ​គ្រប់គ្នា​ផ្ទុះសំណើច​គិល​។​

​ចំពោះ​ការ​ទស្សន៍ទាយ​លទ្ធផល​នៃ​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រវាង​អង់គ្លេស​និង​ក្រូ​អាស៊ី ពពែ​អាយុ ២ ខែ​ឈ្មោះ កា​រ៉ា​កេ​ត បានជ្រើសរើស​យក​ទឹកដោះគោ​ចេញពី​ដប​បិទ​ទង់ជាតិ​អង់គ្លេស ដែល​គេ​ដាក់​ក្បែរ​ដប​បិទ​ទង់ជាតិ​ក្រូ​អាស៊ី​។​

​អ្នករៀបចំ​កម្មវិធី​ប្រាប់​កុំឱ្យ​ជឿ​លទ្ធផល​ទស្សន៍​នេះ​ពេក ព្រោះ​វា​គ្រាន់តែ​ជាការ​កម្សាន្ត​ប៉ុណ្ណោះ​៕ ដោយ ៖ កញ្ញាដាលីស

ស្វា​ទាយ​បែលហ្ស៊ិក​ឈ្នះ​បារាំង ខណៈ​ពពែ​ទាយ​អង់គ្លេស​ឈ្នះ​ក្រូ​អាស៊ី

ទីតាំងផ្សាយពាណិជ្ជកម្ម