ដោយៈសុវណ្ណកុម្ភៈ៖ ក្រុមបាល់ទាត់ យុវជន ភូមិទឹកឃ្លាំង (ឃុំទឹកឃ្លាំង) បានគ្រងតំណែងជើងឯកនៃព្រឹត្តិការណ៍ ការប្រកួត កីឡាបាល់ទាត់ដណ្ដើមពានរង្វាន់យុវជនអាយុក្រោម ២២ ឆ្នាំ ប្រចាំ ស្រុកល្វាឯមឆ្នាំ២០២២ ដោយទទួលបានការឧបត្ថម្ភទាំងស្មារតី សម្ភារៈ និងថវិកាអំពីសំណាក់លោក ជាប ដាវុធ អនុប្រធានក្រុម ការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកល្វាឯមទទួល បន្ទុក ការងារយុវជន។
កាលពីថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២៣ លោក កន សុខកាយ អភិបាល ស្រុក និងលោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុកបានអញ្ជើញជា អធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់យុវជនអាយុក្រោម ២២ ឆ្នាំប្រចាំស្រុកល្វាឯមឆ្នាំ២០២២ នៅទីលានបាល់ ទាត់ វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង។


ការប្រកួតពានរង្វាន់យុវជនអាយុ ២២ ឆ្នាំ ដែលជាគំនិតផ្តួចផ្តើម របស់លោក កន សុខកាយ ផ្ទាល់ក្នុងការអភិឌ្ឍន វិស័យកីឡា ជំរុញ និងលើកទឹកចិត្តដល់យុវជន យុវតីឲ្យលេង កីឡាទំាងអស់គ្នា ដើម្បីឱ្យ ចៀសផុត ពីគ្រឿងអបាយប្រមុខផ្សេងៗ ដែលនាំឲ្យប៉ះពាល់កិត្តិយស គ្រួសារ ខ្លួនផ្ទាល់ និងប្រទេសជាតិទំាងមូល ។

ការប្រកួតបាល់ទាត់បុរស៖ក្រុមបាល់ទាត់យុវជន ភូមិទឹកឃ្លាំង (ឃុំទឹកឃ្លាំង) គ្រងតំណែងជើងឯក ឆ្នាំ២០២២ ក្រុមបាល់ទាត់ អធិរាជជ្រោយពិសីគ្រងតំណែងជើងឯករង និងក្រុមបាល់ទាត់យុវជន ឃុំសារិកាកែវទទួលបានចំណាត់ថ្នាក់លេខ ៣ និងក្រុមបាល់ទាត់ យុវជន ឃុំព្រែកឬស្សីទទួលបាន-ចំណាត់ថ្នាក់លេខ ៤ ។
ចំណែកការប្រកួតបាល់ទាត់ផ្នែកនារី៖ក្រុមបាល់ទាត់នារី វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង គ្រងតំណែងជើងឯក ឆ្នាំ២០២២ ក្រុមបាល់ ទាត់នារី វិទ្យាល័យ ហ៊ុន សែនល្វាសរ គ្រងតំណែងជើងឯករង ក្រុមបាល់ទាត់នារី វិទ្យាល័យហ៊ុន សែន ពាមឧកញ៉ា អុង ទទួលបាន ចំណាត់ថ្នាក់លេខ ៣ និងក្រុមបាល់ទាត់នារី ភូមិទឹកឃ្លាំង ឃុំទឹក ឃ្លាំងទទួលបានចំណាត់ថ្នាក់លេខ៤៕សរន / N