ដោយ៖តារារិទ្ធ(ភ្នំពេញ)នៅក្នុងជំនួបទ្វេភាគីរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោកប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី នៅព្រឹកថ្ងៃទី ១៦ខែមករា ២០២៣ នេះ ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាលើចំណុចកិច្ចសហប្រតិបត្តិការជាច្រើនដែលក្នុងនោះមានវិស័យទេសចរណ៍ផងដែរ ។ ក្នុងនោះប្រទេសទាំងពីបានឯកភាពគ្នាក្នុងការលើកលែងទិដ្ឋាការសម្រាប់ប្រជាជននៃប្រទេសទាំងពីររយៈពេល ៣០ ថ្ងៃក្នុងការធ្វើដំណើរដោយសេរី ទៅមករកគ្នា ។

សម្ដេចតេជោ ហ៊ុន សែន ថាសម្តេចនិងប្រធានាធិបតីម៉ាលឌីវ បានផ្ដោតការយកចិត្តទុកដាក់ទៅលើការជំរុញកិច្ចសហប្រតតបត្តិការវិស័យទេសចរណ៍មិនត្រឹមតែតភ្ជាប់រវាង ប្រជាជនម៉ាលឌីវទៅកាន់កម្ពុជា,ប្រជាជនកម្ពុជាមកកាន់ម៉ាលឌឺវប៉ុណ្ណោះទេគឺផ្ដោតទៅលើអ្នកទេសចរណ៍ទៅទស្សនកិច្ចនៅកម្ពុជាតាមប្រាសាទនានាក៏ប៉ុន្តែបន្ទាប់ទៅគេអាចមកកាន់ម៉ាលឌៀវដើម្បីងូតទឹកនិងលំហែងកាយនៅមាត់សមុទ្រឬក៏អ្នកមកដល់ម៉ាលឌីវហើយគឺមុជទឹកនិងលំហាយកាយនៅទីនេះហើយក៏ចង់ទៅមើលប្រាងប្រាសាទនៅកម្ពុជាគេអាចធ្វើនៅទីនេះវាអាចក្លាយទៅជាកញ្ចប់ទេសចរណ៍រួមហើយដែលអាចប្រើប្រាស់វីហ្សារួម, វីហ្សាមួយគោលដៅពីរដែលយើងនឹងសិក្សាបញ្ហានេះបន្តទៀត។

ចំណែកលោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី បានមានប្រសាសន៍ថា៖«ខ្ញុំមានការរីករាយដែលយើងអាចសម្រេចបាននូវកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការរវាងប្រទេសយើងទាំង ពីរប្រជាជនម៉ាលឌីវនិងប្រជាជនកម្ពុជានិងអាចធ្វើដំណើរដោយសេរីដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់រយៈពេល ៣០ ថ្ងៃ» ៕