កូរ៉េខាងត្បូង ផ្អាក​ការហ្វឹកហាត់​ស៊ីវិល​ដើម្បី​ធ្វើ​ជំនួប​ពិភាក្សា​ជាមួយ​កូរ៉េ​ខា​ជើង​

1091
ចែករម្លែក

​កូរ៉េខាងត្បូង បាន​ផ្អាក​ការហ្វឹកហាត់​ស៊ីវិល​នៅ​រដូវក្តៅ​របស់ខ្លួន ដែលជា​ការហ្វឹកហាត់​ដើម្បី​ត្រៀមខ្លួន​ពី​ការវាយប្រហារ​ពី​កូរ៉េខាងជើង ហើយ​ការផ្អាក​នេះ គឺ​ដើម្បី​ធ្វើ​​ឱ្យ​ស្ថានភាព​មាន​ភាពល្អប្រសើរ​សម្រាប់​កិច្ចការ​ការទូត ជាមួយ​កូរ៉េខាងជើង​អំពី​អាវុធ​នុយក្លេអ៊ែរ​។​

​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​នៅ​ថ្ងៃ​អង្គារ​នេះ (​ទី​១០​ខែកក្កដា​) ក្នុង​ការផ្អាក​ការហ្វឹកហាត់​ស៊ីវិល​នៅ​ទូទាំងប្រទេស​នេះ ត្រូវបាន​គេ​រំពឹងទុក​ចាប់​តាំង​​ពី​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង បាន​ផ្អាក​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​របស់​ពួកគេ​បន្ទាប់ពី​កិច្ច​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ និង​មេ​ដឹក​
​នាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន កាលពី​ខែ​មុន​។​

​លោក គីម ប៊ូ គី​យ៉ុម រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កូរ៉េខាងត្បូង បាន​និយាយថា ការផ្អាក​ហ្វឹកហាត់​ស៊ីវិល​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ផ្អាក​សមយុទ្ធ​យោធា​បន្ទាប់​​ពី​មានការ​ប្រែប្រួល​កាលពីពេល​ថ្មីៗ​នេះ​នៅក្នុង​ទំនាក់ទំនង​កូរ៉េខាងត្បូង​-​កូរ៉េខាងជើង​និង​ស្ថានភាព​សន្តិសុខ​។​

​កម្មវិធី​ហ្វឹកហាត់​ស៊ីវិល​ឈ្មោះ Ulchi នេះ ត្រូវបានធ្វើ​រាល់​ឆ្នាំ​នៅ​កូរ៉េខាងត្បូង​។ ក្នុងការ​ហ្វឹកហាត់​នេះ​នៅពេល​មាន​សំឡេង​សឺ​រ៉ែ​ន​នោះ ពួក​អ្នកធ្វើដំណើរ​តាមផ្លូវ​នានា​​ក្នុង​ទីក្រុង​ទាំងឡាយ​នៅ​ប្រទេស​នេះ​ត្រូវរ​ត់ទៅរ​កន្លែង​សុវត្ថិភាព ដូចជា​រត់​ចូលក្នុង​អគារ​ទៅ​ស្ថាន​នី​យ​រថភ្លើង​ក្រោម​ដី​ជាដើម និង​មានការ​ហ្វឹកហាត់​ជម្លៀស​មនុស្ស​ចេញ​​ពី​កន្លែង​គ្មាន​សុវត្ថិភាព​ផងដែរ​៕ដោយ៖សុខា/SN

លោក ស៊ុ​ង យ៉ុង មូ រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង (​ឆ្វេង​) និង លោក គីម ប៊ូ គី​យ៉ុម រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កូរ៉េខាងត្បូង​មកដល់​កន្លែង​ធ្វើ​សន្និសីទ​​កាសែត​មួយ​នៅ​ទីក្រុង​សេ​អ៊ូ​ល នៅ​ថ្ងៃ​អង្គារ​នេះ (​ទី​១០​ខែកក្កដា​)