ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអះអាងថាកម្ពុជានិងប្រទេសម៉ាល់ឌីវអាចពង្រីកទំហំពាណិជ្ជកម្មរវាងគ្នានិងគ្នាបានដោយកម្ពុជាអាចនាំចេញអង្ករ ស្វាយចន្ទី ចេក សំលៀកបំពាក់ ជាដើមទៅកាន់ប្រទេសម៉ាល់ឌីវ ។ ចំណែកផលិតផលម៉ាល់ឌីវអាចនាំចូលមកកម្ពុជា វិញបានផងដែរដំបូងគេគឺត្រីខកំប៉ុង ។ ក្រៅពីនេះ ម៉ាល់ឌីវ ក៏អាចនាំចូលផលិតផលត្រីផ្សេងៗមកកាន់ប្រទេសកម្ពុជាថែមទៀត ។

សម្តេចតេជោ ហ៊ុន សែន បានអះអាងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ប្រធានាធិបតីម៉ាល់ឌីវ បន្ទាប់ ពីជំនួបនៅរសៀល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖យើងពិតជាមានលទ្ធភាពដើម្បីនឹងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរដោយសារតែកម្ពុជាមាននៅទំនិញដែលអាចនាំ ចូលមកម៉ាល់ឌីវដូចជាអង្ករ និង វិស័យកសិកម្មដទៃទៀតដែលមិនមែនគ្រាន់តែសម្រាប់ប្រជាជនម៉ាល់ឌីវទេ ក៏ប៉ុន្តែសម្រាប់អ្នកទេសចរណ៍ដែលមកទស្សនៈកិច្ចនៅម៉ាល់ឌីវ ។ សម្តេចតេជោបន្តថាអង្ករកម្ពុជាគឺជាអង្ករជាប់លេខមួយក្នុងពិភពលោកចំនួន៥ ដងហើយឥឡូវនេះកំពុងឋិតនៅក្នុងចំណាត់ថ្នាក់លេខ ១ នៅឡើយ ។ ហើយសង្ឃឹមថាអង្ករ នេះកំពុងក្លាយជាការពេញនិយមសម្រាប់ប្រជាជនម៉ាល់ឌីវផងនិងសម្រាប់ភ្ញៀវទេសចរផង ។ ក្រៅពីអង្ករកម្ពុជានៅមាន គ្រាប់ស្វាយចន្ទី ស្វាយ ចេក សុទ្ធតែអាចនាំចេញពី កម្ពុជាមកកាន់ប្រទេសម៉ាល់ឌីវបានក្រៅពីនោះនៅមានសំលៀកបំពាក់កម្ពុជាជាប្រទេសដែលផលិតសំលៀកបំពាក់ដែលម៉ាល់ឌីវអាចទទួលបាននូវការបញ្ជាទិញ។ សម្តេចបន្ត ថាខ្ញុំសង្ឃឹមយ៉ាងដូច្នេះ ។

សម្តេចតេជោបន្តថាកម្ពុជាពិតមែនតែជាប្រទេសដែលមានមានត្រីទឹកសាប,ត្រីសមុទ្រប៉ុន្តែវាមិនគ្រប់ទេ ។អម្បាញ់មិញឯកឧត្តមប្រធានាធិបតីបាននិយាយដល់បញ្ហាត្រីខ កំប៉ុង ។ ត្រីខកំប៉ុងប្រហែលជាលទ្ធភាពច្រើនជាងគេរបស់ម៉ាល់ឌីវក្នុងការនាំចេញទៅកម្ពុជាមុនគេព្រោះក្នុងមួយឆ្នាំៗកម្ពុជាប្រើត្រីខ ច្រើនណាស់គ្រាន់តែប៉ុន្មានខែមុនខ្ញុំប្រើ ត្រីខ ប្រមាណជា ១០ម៉ឺនកេះដើម្បីផ្គត់ផ្គង់ដល់ក្រុមគ្រួសារដែលមានការលិចលង់ដោយសារជំន់ទឹកភ្លៀងឥឡូវនេះកំពុងតែត្រូវការទៀតហើយ ព្រោះត្រីខវាមានលក្ខណៈងាយ ស្រួលក្នុងការចែកជូនប្រជាពលរដ្ឋដែលរងគ្រោះខ្វះខាតស្បៀង។ អញ្ចឹងការនាំចេញដំបូងគឺត្រីខកំប៉ុងនេះហើយដែលអាចនាំចេញពីម៉ាល់ឌីវទៅកាន់កម្ពុជា។ហើយយើងមិន មែនដើម្បីបម្រើតែប្រជាជន១៧លាននាក់របស់កម្ពុជានោះទេ ។យើងក៏ត្រូវការបម្រើឱ្យទេសចរណ៍ដែលមុននេះយើងមានទេសចរណ៍រហូតដល់ ៦,៦លាននាក់ ក៏ប៉ុន្តែវាបាន ធ្លាក់ចុះនៅឆ្នាំ ២០២២ កន្លងទៅយើងទទួលបានទេសចរណ៍២,២លាននាក់។ ដូចនេះច្បាស់ណាស់ថាផលិតផលត្រីខកំប៉ុងនៅក្នុងប្រទេសម៉ាល់ឌីវមួយចំនួនអាចជាគោលដៅ សម្រាប់នាំទៅកម្ពុជា។សម្រាប់បម្រើឲ្យប្រជាជនខ្លួនឯងផងនិងទេសចរណ៍ផង ។

សម្តេចតេជោបន្តថាក្រៅពីនេះយើងបានពិភាក្សាលើបញ្ហាដទៃទៀតដូចជាវិស័យសុខាភិបាលដែលយើងបានចុះហត្ថលេខាហើយយើងពិភាក្សាអំពីកិច្ចការអន្តរជាតិដែលគាំទ្រគ្នាទៅវិញទៅមករាប់ទាំងកម្ពុជាគាំទ្រដល់ម៉ាល់ឌីវឲ្យក្លាយទៅជាភាគីនៃសិទ្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ក៏ដូចជាអ្នកសង្កេតការណ៍នៅអាស៊ីអាគ្នេយ៍ ក្នុងក្របខណ្ឌអាស៊ានដែលយើងកំពុងឋិតនៅក្នុងដំណាក់កាលពិភាក្សានៅក្នុងផ្ទៃក្នុងរបស់អាស៊ានសង្ឃឹមថាប្រទេសអាស៊ានដទៃទៀតនឹងទទួលយកប្រទេសម៉ាល់ឌីវធ្វើជា ដៃគូ ដែលគ្មានហេតុផលណាត្រូវជំទាស់នោះទេ។

លោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ប្រធានាធិបតីម៉ាល់ឌីវ ពាក់ព័ន្ធកិច្ចសហប្រតិការវិស័យសេដ្ឋកិច្ចបានបង្ហាញពីបំណងរបស់ម៉ាល់ឌីវនៅក្នុងការកែទំនាក់ទំនងពាណិជ្ជកម្ម ជាមួយកម្ពុជាដោយសារកម្ពុជាជាប្រទេសនាំចេញអង្ករធំ ហើយនាំមុខដោយអង្គរដែលមានគុណភាពកម្រិតពិភពលោកយើងបានពិភាក្សាពីឱកាសបន្ថែមក្នុងការនាំយក អង្ករពីកម្ពុជាមកម៉ាល់ឌីវនិងផលិតផលកសិកម្មផ្សេងទៀតដូចជាពោត,ដំឡូងមី,ម្រេចនិងផ្លែឈើផ្សេងៗទៀត។បន្ថែមនេះដោយសារជាប្រទេសនាំចូលនោះយើងបានពិភាក្សាអំពីការនាំចូលផលិតផលផ្សេងទៀតដូចជាផលិតផលសំលៀកបំពាក់ក្នុងការធ្វើដំណើរការនាំចូលឈើប្រណិតពីកម្ពុជា ។ហើយជាងនេះទៀតកម្ពុជានិងពិចារណានាំចូល ត្រីខកំប៉ុងនិងត្រីផ្សេងទៀតពីប្រទេសម៉ាល់ឌីវ ។ ការធ្វើពិពិធកម្មនៃការនាំចូលដើម្បីធ្វើឲ្យទំហំទីផ្សារកើនឡើងមិនត្រឹមតែធ្វើឲ្យថ្លៃទំនិញសំខាន់ៗនោះថយចុះប៉ុណ្ណោះទេ ។ ប៉ុន្តែនឹងពង្រឹងនៅសន្តិសុខស្បៀងរបស់យើងនិងបំពេញបន្ថែមទៀតដល់អ្នកប្រើប្រាស់របស់យើង ៕