ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ចស្វែងរកអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់​ដែលបានចូល Comment ប្រើប្រាស់ពាក្យសម្ដីមិនសមរម្យមកលើសម្ដេច ។

គួររំលឹកថាកាលពីល្ងាចថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៣សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពជាច្រើនសន្លឹកគ្រាដែលសម្ដេចកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាល់ឌីវ។សម្ដេចតេជោ ហ៊ុន សែន បានសរសេរខ្លឹមសារថា«ឆ្លៀតមុជទឹកសមុទ្រនៅប្រទេសម៉ាល់ឌីវ ដែលកន្លែងមុជទឹកនៅជាប់ជាមួយ បន្ទប់ស្នាក់នៅទាំងទឹកប្រៃនិងទឹកសាប»។

គិតមកដល់ល្ងាចថ្ងៃទី ១៦ ខែមករាឆ្នាំ២០២៣នេះមានអ្នកចូលLike ក្នុងការបង្ហោះរបស់សម្ដេចខាងលើចំនួន១៥៩K, Shareចំនួន៦.២K, និង Comment ១៦K។

យ៉ាងណាក៏ដោយគេសង្កេតឃើញអ្នកលេងហ្វេសប៊ុកម្នាក់ចូលទៅ Comment ប្រើប្រាស់ពាក្យសម្ដីមិនសមរម្យមកលើសម្ដេច។ ជាការឆ្លើយតបសម្ដេចតេ ជោ ហ៊ុន សែន បានសរសេរថា៖«នេះជាសំដីមនុស្សពាលសូមនគរបាលស្វែងរកបន្ទាន់តើវានៅឯណា?»៕