ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងប្រាប់លោកប្រធានាធិបតីនៃសា ធារណរដ្ឋម៉ាល់ឌីវថាអង្ករកម្ពុជាគឺឋិតនៅក្នុងប្រភេទអង្ករដែលជាប់លេខ ១នៅលើពិភពលោកចំនួន៥ដងហើយឥឡូវកំពុងឋិតនៅចំណាត់ថ្នាក់លេខ ១ នៅឡើយដែលសង្ឃឹមថាអង្ករនេះនឹងទទួលបាននូវការពេញនិយមសម្រាប់ប្រជាជនម៉ាល់ឌីវផងនិងសម្រាប់អ្នកទេសចរដែលមកទស្សនកិច្ចនៅទីនេះ ផង ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវនៅថ្ងៃទី ១៦ ខែមករា ២០២៣ពីវិមានរដ្ឋា ភិបាលនៃប្រទេស ម៉ាល់ឌីវ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ដោយសារអង្ករកម្ពុជាគឺឋិតនៅក្នុងប្រភេទអង្ករដែលជាប់លេខ ១នៅលើពិភពលោកចំនួន ៥ដងហើយឥឡូវកំពុងឋិតនៅចំណាត់ ថ្នាក់លេខ ១នៅឡើយដែលសង្ឃឹមថាអង្ករនេះនឹងទទួលបាននូវការពេញនិយម សម្រាប់ប្រជាជនម៉ាល់ឌីវផងនិងសម្រាប់អ្នកទេស ចរដែលមកទស្សនកិច្ចនៅទីនេះ»។

ក្រៅពីអង្ករកម្ពុជាក៏ផលិតផលកសិកម្មផ្សេងទៀតដូចជាស្វាយចន្ទី ចេកនិងស្វាយ ជាដើមដែលអាចនាំចូលទៅកាន់ប្រទេសម៉ាល់ឌីវដើម្បីបំពេញតម្រូវការ សម្រាប់ប្រជាជន ម៉ាល់ឌីវផងនិងសម្រាប់បម្រើឲ្យវិស័យទេសចរណ៍នៅប្រទេសម៉ាល់ឌីវផង។ ក្រៅពីនោះកម្ពុជានៅមានសំលៀកបំពាក់,កម្ពុជាជាប្រទេសដែលផលិតសំលៀកបំពាក់ដែលម៉ាល់ឌីវ អាចទទួលបាននូវការបញ្ជាទិញពីកម្ពុជាផងដែរ ។ សម្តេចបន្តថាខ្ញុំសង្ឃឹមយ៉ាងដូច្នេះ ៕