ប្រែសម្រួល : កញ្ញាដាលីស,បំណង (VNExpress) ៖ លោក ម៉ាណូ ផូលឃីង (Mano Polking) គ្រូបង្វឹកក្រុមជម្រើសជាតិថៃ បាននិយាយថា ថៃនឹងរក្សាការវាយលុកក្នុងជើងទីពីរនៃវគ្គផ្តាច់ព្រ័ត្រ AFF Cup ទល់នឹងក្រុមវៀតណាមនៅម៉ោង៧:៣០យប់ថ្ងៃចន្ទនេះ ត្បិតបច្ចុប្បន្នពួកគេមានប្រៀបជាងក៏ដោយ។
កាលពីជើងទីមួយកាលពីថ្ងៃសុក្រ ថៃរកបានពីរគ្រាប់ក្រៅដីដើម្បីស្មើវៀតណាម ២-២។ ច្បាប់គ្រាប់បាល់ក្រៅដីនឹងធ្វើឱ្យពួកគេក្លាយជាជើងឯក ប្រសិនបើពួកគេស្មើ ០-០ ឬ ១-១ ក្នុងជើងទីពីរនៅថ្ងៃចន្ទ។
លោកផូលឃីងបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យថា “យើងមិនចូលលេងជើងទីពីរជាមួយនឹងផ្នត់គំនិតការពារនោះទេ ប៉ុន្តែនឹងលេងជាមួយនឹងទម្រង់សព្វមួយដងរបស់យើង។ ថៃតែងតែចូលលេងប្រកួតជាមួយនឹងគោលដៅយកឈ្នះជានិច្ច”។
ក្រៅពីគ្រាប់បាល់ក្រៅដី ថៃក៏នឹងលេងក្នុងផ្ទះជាមួយអ្នកគាំទ្រផងដែរ។ បញ្ហាតែមួយគត់ដែលពួកគេមានគឺរបួសរបស់ខ្សែប្រយុទ្ធសំខាន់ ធីរ៉ាស៊ីល ដាងដា (Teerasil Dangda) ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុង AFF ជាមួយនឹងគ្រាប់បាល់ ៦ គ្រាប់៕
លោក ម៉ាណូ ផូលឃីង គ្រូបង្វឹកក្រុមជម្រើសជាតិថៃ និយាយក្នុងសន្និសីទកាសែតកាលពីថ្ងៃអាទិត្យ
គ្រូបង្វឹកវៀតណាមលោកPark Hang-seoបាននិយាយថាវៀតណាមចូលប្រកួតជើងទីពីរនៅវគ្គផ្តាច់ព្រាត់យប់នេះជាមួយនឹងការចាញ់ប្រៀបទឹកដី តែលោកមានមានជំនឿថាក្រុមវៀតណាមនឹងឈ្នះគូប្រកួតថៃ ដូចកាលពីអតីតកាលដែរ
កីឡាករដែលរំពឹងលេងយប់នេះ