ដោយ៖តារារិទ្ធ(ភ្នំពេញ)ថ្លែងក្នុងសន្និសីទព័ត៌មានរួមគ្នាជាមួយលោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih)ប្រធានាធិបតីនៃសាធារណ រដ្ឋម៉ាល់ឌីវ នៅរសៀលថ្ងៃ ទី១៦ ខែមករាឆ្នាំ២០២៣នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសនឹងជ្រើសរើសផ្លូវមួយខ្សែនៅខេត្តព្រះសីហនុដើម្បីដាក់ជាឈ្មោះផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវដើម្បីជានិមិ្មត្តរូបនៃសាមគ្គីភាពរវាងកម្ពុជានិងម៉ាល់ឌីវ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «សូមអរគុណសារជាថ្មីជាមួយនឹងការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីជាការយកចិត្តទុកដាក់របស់ឯកឧត្តមប្រធានាធិបតី ចំពោះដំណើរទស្សនកិច្ចរបស់ខ្ញុំហើយដែលជាការចាប់ផ្តើមរបស់យើងគឺជាការចាប់ផ្តើមដ៏ល្អបំផុតដែលខ្ញុំទៅដល់កម្ពុជាខ្ញុំនឹងរកផ្លូវមួយខ្សែដើម្បីប្រែក្លាយទៅជាផ្លូវមិត្តភាព កម្ពុជា-ម៉ាល់ឌីវ ហើយសង្ឃឹមថាប្រសិនជាឯកឧត្តមប្រធានាធិបតីម៉ាល់ឌីវ អញ្ជើញទៅទស្សនកិច្ចនៅកម្ពុជាយើ ងនឹងរួមគ្នាសម្ពោធផ្លូវនោះតែម្ដង។យើងនឹងធ្វើកិច្ចការងារនេះដើម្បីជានិមិ្មត្តរូបនៃសាមគ្គីភាពរវាងកម្ពុជានិងម៉ាល់ឌីវដែលសុទ្ធតែជាប្រទេសកំពុងអភិ វឌ្ឍន៍ដូចគ្នា។»

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថាលោកប្រធានាធិបតីម៉ាល់ឌីវនិងជ្រើសរើសពេលវេលាដ៏ល្អទៅបំពេញទស្សនកិច្ចនៅកម្ពុជាតាមការអញ្ជើញរបស់ព្រះម ហាក្សត្រកម្ពុជា​ហើយពេលវេលាដ៏ល្អនោះគឺក្នុងខែឧសភាដែលកម្ពុជាប្រារព្ធបើកកីឡាស៊ីហ្គេមលើកទី៣២ ។

គួរបញ្ជាក់ថាកម្ពុជា និង ម៉ាល់ឌីវ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅឆ្នាំ ១៩៩៥ ដែលគិតមកដល់ពេលនេះទំនាក់ទំនងរវាងប្រទេសទាំងពីមាន រយៈពេល២៨ឆ្នាំ។ក៏ប៉ុន្តែទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរហាក់នៅមានតិចតួចនៅឡើយ ទាំងទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច ពាណីជ្ជកម្ម ។ នេះជាដំណើរទស្សនកិច្ច លើកទី១ របស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់សារធារណរដ្ឋម៉ាល់ឌីវ ៕