ដោយ៖តារារិទ្ធ(ភ្នំពេញ)នៅក្នុងដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាទៅកាន់សាធារណរដ្ឋម៉ាល់ឌីវ ប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារចំនួន ៦ ពាក់ព័ន្ធវិស័យការទូត វិស័យទេសចរណ៍ វិស័យសុខាភិបាល និង វិស័យធុរកិច្ច ។

នៅព្រឹកថ្ងៃទី១៦ ខែមករាបន្ទាប់ពីបានបញ្ចប់នូវកិច្ចប្រជុំកំពូលទ្វេភាគីរួចមកសម្តេចតេជោនាយករដ្ឋមន្រ្តីនិងឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវអញ្ជើញធ្វើជា សាក្សីនៃពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន៦ក្នុងនោះរួមមាន៖

១កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវស្តីពីការលើកលែងទិដ្ឋាការចំពោះអ្នកកាន់លិខិតឆ្លងដែនការទូតផ្លូវ ការនិងធម្មតា ។

២.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ។

៣.អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

៤.អនុស្សារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាល នៃសាធារណរដ្ឋម៉ាល់ឌីវនិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍។

៥.អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងសុខាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវនិងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល ។

៦.អនុស្សារណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជានិងសភាពាណិជ្ជកម្មជាតិនិងឧស្សាហកម្មម៉ាល់ឌីវ ៕