ឆ្នាំជូត

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅមានភាពសុខដុមដូចសព្វមួយដង ពោលគឺពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរកត់សម្គាល់នោះទេ។

-កិច្ចការងារ៖ការប្រកបការងារ ពុំមានអ្វីប៉ះទង្គិចដល់លោកអ្នកច្រើនឡើយ ប៉ុន្តែយ៉ាងណាការប្រកបការងារតោងតែប្រយ័ត្នក្រុមមនុស្សបាបមិត្តផងដែរ ពីព្រោះការប៉ងអាក្រក់របស់គេនៅតែមានឥតធូរស្បើយឡើយ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិច ហើយការជួញឆ្ងាយទៀតសោតក៏តែងហុចផលកម្រៃជាងការជួញជិតជានិច្ច។

បញ្ហាស្នេហា៖គូស្នេហ៍កំលោះក្រមុំចូរប្រយ័ត្នកើតមានការរង្គោះរង្គើព្រោះតែអ្នកទីបីចូលមកឡូកឡំ៕

 

ឆ្នាំឆ្លូវ

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ការរស់នៅក្នុងសប្តាហ៍នេះលោកអ្នកអាចប្រកបការងារសំខាន់ៗបាននៅឡើយទេ មិនថាជាកិច្ចការងារ ឬសូម្បីតែប្រាក់កាសក៏ដោយ។

-កិច្ចការងារ៖ដំណើរជីវិតរបស់លោកអ្នក នាពេលនេះមានភាពភ្លឺថ្លាគួរសម ហើយធ្វើអ្វីក៏តែងជឿនលឿនទៅមុខសន្សឹមៗជានិច្ច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញការធ្វើជំនួញទីជិតឆ្ងាយមិនសូវផ្តល់ផលល្អប៉ុន្មានឡើយ ពីព្រោះតែការរកផលចំណូលតានតឹង​ ហើយការចំណាយវិញនោះមានគ្រប់សារពើដែលសឹងរកទប់ទល់ពុំចង់ឈ្នះ។

បញ្ហាស្នេហា៖សេចក្តីស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នជួបរឿងទុក្ខប៉ុនភ្នំចង់ទៅមុខមិនរួចថយក្រោយក៏មិនកើត៕

 

ឆ្នាំខាល

 

ថ្ងៃនេះដូងារាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយរាល់ឧបទ្រពចង្រៃតែងរត់ចេញ ហើយរឿងរាវល្អៗរត់ចូលមកវិញ។

-កិច្ចការងារ៖ក្រៅពីនេះបើមានការប្រកបការងារលោកអ្នកនៅមានរឿងរាវល្អៗគួរឱ្យសប្បាយចិត្តកើតឡើងផងដែរ។

-ការធ្វើជំនួញ៖ចំណែកអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយវិញមានភាពកាក់កបគួរសម ហើយបើចង់ជួញផ្លូវឆ្ងាយទៀតសោតក៏តែងផ្តល់ផ្លែផ្កាគ្រាន់កក់ក្តៅ ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕

 

ឆ្នាំថោះ

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ដំណើរជីវិតលោកអ្នកមានការលូតលាស់គួរសម ហេតុនេះបើចង់ទំនាក់ទំនងឬសួរសុខទុក្ខនរណាជាមនុស្សសំខាន់តែងហុចជាលទ្ធល្អជានិច្ច។

-កិច្ចការងារ៖ថ្ងៃនេះដែរបើលោកអ្នកធ្វើអ្វីតែងងាយឆាប់ចប់ និងទទួលបានផលលឿនថែមទៀត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីជឿពាក្យញុះញង់ចាក់ដោយក្រុមមនុស្សពេកឡើយប្រយ័ត្នឥតការអ្វីសោះមានសត្រូវនៅជុំវិញខ្លួនកាន់តែច្រើន ហើយនាំជួបស្ថានភាពលំបាកនៅគ្រាខាងមុខ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អបំផុតក្នុងការផ្សំផ្គុំជាគ្រួសារផង៕

 

ឆ្នាំរោង

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅលោកអ្នកមិនត្រូវចាំតែសម្លឹងកំហុសឆ្គង អ្នកដទៃច្រើនពេក ត្រូវចេះមើលកំហុសខ្លួនឯងខ្លះទើបពុំមានបញ្ហារកាំរកូសទៅថ្ងៃក្រោយដែលពិបាកទាំងរស់នៅ និងការប្រកបការងារ។

-កិច្ចការងារ៖ចំពោះការប្រកបការងារនៅថ្ងៃនេះដែរពុំមានអ្វីប្រែប្រួលផ្លាស់ប្តូរគួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញបើមានជាប់ជំពាក់ប្រាក់កាសគេអាចជួបស្ថានភាពលំបាក ដោយសារម្ចាស់បំណុលមកទារមុខក្រោយនាំកើតជាបញ្ហាចោទឡើង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងជាមួយនរណាម្នាក់អំឡុងពេលនេះតែងខកបំណងឬក៏ប៉ះចំមិនមែនគូព្រេងពិតដែរ៕

 

 

 

ឆ្នាំម្សាញ់

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នាថ្ងៃនេះលោកអ្នកជួបប្រទះនូវបញ្ហាស្មុគស្មាញច្រើន ហើយពិសេសក្រុមមនុស្សក៏តាមឈ្នានីសនោះក៏ច្រើនដែរ ។

-កិច្ចការងារ៖បើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានចិត្តត្រជាក់ទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលរួច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចមា្តក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់ជានិច្ច។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចណាស់ ដូចនេះត្រូវចេះពូនជ្រោយចំណងស្នេហារបស់ខ្លួនបន្តិចទើបប្រសើរ៕

 

ឆ្នាំមមី

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងថ្ងៃនេះ ទោះនៅផ្ទះសម្បែង ឬក៏ធ្វើដំណើរទៅណាមកណាពិសេសការបើកបរចូរប្រយ័ត្នបន្តិចពីព្រោះថាផលមិនល្អនោះក៏ងាយឈានចូលជាងសព្វមួយដង។

-កិច្ចការងារ៖ទាំងស្រ្តីបុរសការប្រកបការងារមិនសូវចុះសម្រុងជាមួយអ្នកដទៃឡើយតែងងាយមានបញ្ហាចំពោះមុខទៀតផង។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេគឺតែងហុចផ្លែផ្កាមកវិញដូចជាទីគាប់ចិត្ត ប៉ុន្តែយ៉ាងណាត្រូវចេះពិនិត្យទីតាំងនិងស្ថានភាពឱ្យស្រូលបួលទើបមិនត្រូវជួបរឿងបរាជ័យនៅពេលក្រោយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីចូរប្រយ័ត្នអ្នកក្រៅញុះញង់ចាក់ដោតនាំកើតជម្លោះវិវាទ៕

 

ឆ្នាំមមែ

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះក្តីប៉ងប្រាថ្នាតែងសម្រេចដូចគាប់បំណង និងបើចង់ដោះស្រាយបញ្ហាក៏តែងចប់ចុងចប់ដើមផង។

-កិច្ចការងារ៖លោកអ្នកអាចត្រូវចៅហ្វាយនាយអាណិតស្រឡាញ់និងលើកសរសើរថែមទៀត។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានការយកចិត្តទុកដាក់និងផ្អែមល្ហែមចំពោះគ្នាល្អប្រពៃ៕

 

ឆ្នាំវក

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖លោកអ្នកកើតឆ្នាំស្វានៅខែមករានេះ ដួងរាសីល្អជាមធ្យម ហើយបើទោះបីឃើញថាដំណើរជីវិតមិនទទួលរងផលប៉ះពាល់ក្តី តែសម្រាប់អ្នកខ្លះដែលកើតបញ្ហាប៉ះទង្គិចភាគច្រើនផ្តើមចេញមកពីខ្លួនឯងប៉ុណ្ណោះ។

 -កិច្ចការងារ៖អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនទោះលោកអ្នកធ្វើអ្វីក៏ដោយក្នុងថ្ងៃនេះគឺជារឿយៗពុំសូវដំណើរការបានស្រួលទេព្រោះតែងមានរឿងរ៉ាវមកយាយីអុកទ្បុក ដូច្នេះទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យទៅរួច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

 

ឆ្នាំរកា

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖លោកអ្នកត្រូវប្រយ័ត្នប្រយែងសម្តីផ្អែមត្រជាក់របស់ក្រុមមនុស្សខ្លះពីព្រោះងាយនាំទុក្ខមកឱ្យអ្នកនៅពេលក្រោយវិញណាស់។

-កិច្ចការងារ៖ក្នុងថ្ងៃនេះការប្រកបការងារ លោកអ្នកគប្បីអត់ធ្មត់ និង ដោះស្រាយរឿងរាវដែលកើតឡើងដោយប្រើបញ្ញាជាអាវុធទើបជាការល្អបំផុត ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញទោះលោកអ្នកជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹក ក្តីតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅ។

បញ្ហាស្នេហា៖រី​ឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពសោះកក្រោះបន្តិចព្រោះតែម្នាក់ម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន៕

 

ឆ្នាំច

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖លោកអ្នកត្រូវសាងសេចក្តីសុខ និងធ្វើល្អឱ្យបានច្រើនទើបសេចក្តីចម្រុងចម្រើននឹងរត់ចូលច្រើនជាងនេះ។

-កិច្ចការងារ៖ចំពោះកិច្ចការងារបើលោកអ្នកមានបញ្ហាអ្វីតែងចាប់ផ្តើមធូរស្បើយពីទុក្ខលំបាកមួយចំនួនបន្តិចវិញ ហើយបើចង់ដោះស្រាយអ្វីមួយតែងជោគជ័យដូចគាប់បំណងផង។

-ការធ្វើជំនួញ៖សំរាប់អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។ ​​​​​​​​​​​​​​

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីក្នុងថ្ងៃនេះមានភាពលូតលាស់ទៅមុខនិងកំពុងស្រុះស្រួលគ្នាល្អប្រពៃ៕

 

ឆ្នាំកុរ

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកដំណើរការសុខស្រួលខ្លួនបន្តិច និងក្រុមមនុស្សក៏និយមចូលចិត្តច្រើនដែរ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកគប្បីមានការធ្វើឱ្យពេញទំហឹងនោះនឹងទទួលផ្លែផ្កាដូចជាទីពេញចិត្តពុំខាន។

-ការធ្វើជំនួញ៖ក្នុងថ្ងៃនេះបើលោកអ្នកមានដាក់គម្រោងការឬណាត់ជួបចរចាអ្វីមួយជាមួយអតិថិជនឬទំនាក់ទំនងការរកស៊ីជួញដូរតែងមានការសហការពីអ្នកដទៃជានិច្ច។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុមនិងនឹករលឹកចំពោះគ្នាប្រពៃណាស់៕