​បុរស​ម្នាក់​ត្រូវរ​រថភ្លើង​កិន​ស្លាប់​ខណៈ​កំពង់​ដើរ​តាមផ្លូវ​គេច​ពី​រថយន្ត

1011
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅលើ​ផ្លូវ​រថភ្លើង​ខណៈ​កំពង់​ដើ​តាមផ្លូវ​ហើយ​គេច​ពី​រថយន្ត​ដឹក​ដី​ក៏ត្រូវ​រថភ្លើង​កិន​ស្លាប់​តែម្តង​។​គ្រោះ​អកុសល​នេះ​បាន​កើតឡើង​នៅលើ​ផ្លូវ​រថភ្លើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ ។

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា​មុនពេល​កើតហេតុ​ជា​រៀងរាល់ថ្ងៃ​គេ​តែងតែ​ឃើញ​បុរស​ខាងលើ​ដើរ​ចុះឡើងៗ​លើផ្លូវ​ដែក​ដោយ​គ្មាន​ទីស្នាក់អាស្រ័យ​។​លុះ​មកដល់​វេលា​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ដើរ​អែប​ផ្លូវ​រថភ្លើង​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។​

ពេលនោះ​ក៏មាន​រថយន្ត​ដឹក​ដី​មួយគ្រឿង​បើកបរ​មកពី​ក្រោយ​ហើយ​បុរសរងគ្រោះ​បាន​ដើរគេច​ពី​រថយន្ត​ដឹក​ដី​នោះ​ដោយ​ដើរ​ឡើង​មកលើ​ចំណែក​ផ្លូវ​របស់​រថភ្លើង​។​គាប់​ជួន​ស្រាប់​តែមាន​រថភ្លើង​១​គ្រឿង​ធើ្វ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ​បើក​មក​កិន​ជនរងគ្រោះ​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​តែម្តង​។​

​ក្រោយ​កើតហេតុ​រថភ្លើង​ក៏​បន្តដំណើរ​ទៅមុខ​បាត់​ចំណែក​សព​ត្រូវ​សមត្ថកិច្ច​យកទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា​ក្រោយមក​ក៏​ឃើញ​មាន​ក្រុមគ្រួសារ​មកដល់​យំ​ស្តាយស្រណោះ​អាឡោះអាឡៃ​ជាទីបំផុត​។​
​សព​ជនរងគ្រោះ​ត្រូវ​ក្រុមគ្រួសារ​ប្រាប់ថា​មានឈ្មោះ សុខ ស្រេង អាយុ​ជាង​៦០​ឆ្នាំ ស្នាក់​នៅក្នុង​សង្កាត់ ខណ្ឌ​កើតហេតុ​ខាងលើ​ហើយ​ក្រុមគ្រួសារ​បាន​យក​សព​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​

​បុរស​ម្នាក់​ត្រូវរ​រថភ្លើង​កិន​ស្លាប់​ខណៈ​កំពង់​ដើរ​តាមផ្លូវ​គេច​ពី​រថយន្ត​

ទីតាំងផ្សាយពាណិជ្ជកម្ម