ដោយ: មុន្នីរ័ត្ន/ភ្នំពេញ: មន្ទីរពេទ្យ ហ្លួងម៉ែ ដែលនឹងក្លាយជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក បានទទួលព្រះរាជអំណោយ របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដល់មន្ទីរពេទ្យ ហ្លួងម៉ែ ដើម្បីប្រើប្រាស់ជាប្រយោជន៍ដ៏សំខាន់ក្នុងការជួយប្រជារាស្រ្តខ្មែរដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហ្លួងម៉ែ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

ព្រះរាជអំណោយដ៏ឧត្តុងឧត្តម ថ្លៃថ្លាបំផុត របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ រួមមាន÷
– ព្រះរាជទ្រព្យដ៏ថ្លៃថ្លា ជាថវិកា ចំនួន ២០០.០០០ ដុល្លារ
– ព្រះរាជទ្រព្យដ៏ថ្លៃថ្លា ជាម៉ាស់ ចំនួន ១០.០០០ បន្ទះ
– ព្រះរាជទ្រព្យដ៏ថ្លៃថ្លា ជាឱសថបុរាណចិន ចំនួន ១.០០០ ប្រអប់

ពាក់ព័ន្ធនឹងព្រះរាជអំណោយនេះថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃមន្ទីរពេទ្យ ហ្លួងម៉ែ សូមព្រះបរមរាជានុញ្ញាតថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះព្រះរាជហឫទ័យដ៍ឧត្តុងឧត្តម ថ្លៃថ្លា ខ្ពង់ខ្ពស់បំផុត របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលព្រះអង្គតែងតែសព្វព្រះរាជហឫទ័យប្រោសប្រទានដល់មន្ទីរពេទ្យ ហ្លួងម៉ែ ជាដ៏រាបរៀងមក៕/PC