ដោយ៖ដេប៉ូ/ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃ សប្តាហ៍ទី៣ នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ឆ្នាំ២០២៣របស់ខ្លួនបានឱ្យដឹងថា គិតមកត្រឹមមួយព្រឹកថ្ងៃទី១៧ខែមករានេះមន្រ្តីជាប់កាតព្វកិច្ចមកប្រកាសទ្រព្យសម្បត្តិ និងបំណុលសរុប ចំនួន ១០៤។

បើតាម នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលនាំអង្គភាពប្រឆាំងអំពើពុលរួយ បានឱ្យដឹងថា ចាប់ពីម៉ោង ៨ព្រឹក ដល់ ម៉ោង១២ថ្ងៃត្រង់នេះ នាយកដ្ឋានបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ១០៤ រូប ធ្វើឲ្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល បានកើនទៅដល់ ចំនួន២០.៦៥១ រូប ស្មើនឹង ៩០,៣២ភាគរយនៃចំនួនត្រូវប្រកាសសរុប ២២ ៨៦៤រូប៕/R