​ផ្លូវជាតិ​លេខ​៤​មានទឹក​ហូរ​ច្រោះ​បាក់​ដី​មួយកន្លែង​នៅ​ស្រុក​កំពង់​សិលា​

936
ចែករម្លែក

​ដោ​យៈ​វណ្ណៈ​/​ព្រះសីហនុៈ​នៅ​ព្រឹក​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​មាន​សេចក្តីរាយការណ៍​មួយ​របស់​កងរាជអាវុធហត្ថ​ស្រុក​កំពង់​សិលា​បាន​បញ្ជាក់ថា​៖​នៅ​ចំណុច លូ​កាត់​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូ​ម៉ែត​១៣៤-១៣៥​ស្ថិតនៅ​ភូមិ​បឹង​ត្រាច​ឃុំ​ចំការ​ហ្លួង​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។​

​ចំណុច​នោះ​បើ​ទិសដៅ​ពី​ភ្នំពេញ​ទៅ​ព្រះសីហនុ​នៅ​ខាងស្តាំ​ដៃ​ទឹកបាន​ហូរ​ច្រោះ​ដាច់​បាក់​ដី​ច​ញ្ចើ​ម​ផ្លូវ​នៅសល់តែ​ប្រវែង​ប្រហែល​៣​ម៉ែត​ទៀត​ប៉ុណ្ណោះ​ដល់​ផ្លូវ​កៅស៊ូ​ហើយ​។​នៅពេលនេះ​កម្លាំង​បានដាក់​មែកឈើ​ជាស​ញ្ញា​សំគាល់​និង​ទាក់ទង​ទៅ​សាធារណៈការ​ខេត្ត ដើម្បី​គ្រប់គ្រង​ស្ថានភាព​។​

​បញ្ជាក់ថា​រៀងរាល់ឆ្នាំ​ផ្លូវជាតិ​លេខ​៤​តែង​រង​ការ កាត់ផ្តាច់​ចរាចរណ៍​ជា​អន្លើៗ​ដោយសារតែ​ជំនន់​ទឹកភ្លៀង នៅ​តំបន់​ខូចខាត​ខាងលើនេះ​ផងដែរ ៕S/​

​ផ្លូវជាតិ​លេខ​៤​មានទឹក​ហូរ​ច្រោះ​បាក់​ដី​មួយកន្លែង​នៅ​ស្រុក​កំពង់​សិលា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ