ដោយៈ សុផល / ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ លោក អៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ កិច្ចប្រជុំគណៈកម្មការសម្របសម្រួល (JCC) និងក្រុមការងារ ដើម្បីអនុវត្ត គម្រោងពង្រឹងសមត្ថភាពរដ្ឋបាលកំពង់ផែ នៅព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ មន្ត្រីពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មការសម្របសម្រួលអនុវត្តគម្រោង មន្រ្តីជាន់ខ្ពស់តំណាង ឱ្យ JICA ប្រចាំកម្ពុជា និងក្រុមជំនាញការជប៉ុន ផងដែរ។

កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិនិត្យលើគោលបំណង នៃគម្រោងពង្រឹងសមត្ថភាព រដ្ឋបាលកំពង់ផែ និងស្តង់ដារបច្ចេកទេសកំពង់ផែ នៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសកម្មភាពការងារ របស់ក្រុមការងារអនុវត្តគម្រោង។ កិច្ចប្រជុំ បានបន្ត ផ្លាស់ប្តូរមតិយោបល់ លើដំណើរការអនុវត្តគម្រោង ពេលវេលា​ និងការងារ ដែលបានកំណត់ ដើម្បីធ្វើឱ្យគម្រោងនេះ ដំណើរការ​ទៅបានដោយជោគជ័យ។

លោករដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្ត ឱ្យគណៈកម្មការសម្របសម្រួល អនុវត្តគម្រោង និងក្រុមការងារទាំងអស់ បន្តសហការឱ្យបានជិតស្និទ្ធបន្តទៀត និងបញ្ចប់ភារកិច្ចការងារ ឱ្យបានឆាប់រហ័ស តាមផែនការ ដែលបានកំណត់៕ V / N