ដោយ៖ដេប៉ូ/ភ្នំពេញ៖លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួប សំណេះសំណាល និងពិភាក្សាការងារជាមួយលោក Joseph Scheuer អ្នកសម្រប សម្រួលនៃ អង្គការសហប្រជាជាតិប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

ប្រភពក្រសួងបរិស្ថានបានឱ្យដឹងថា កិច្ចពិភាក្សាការងារ បានផ្ដោតលើកិច្ចសហប្រតិបត្តិការរវាង ភ្នាក់ងារនៃអង្គការសហប្រជាជាតិ និងក្រសួងបរិស្ថាន ក្នុង ក្របខណ្ឌការងារប្រែប្រួលអាកាសធាតុ កសិកម្មប្រកបដោយចីរភាព ការអភិរក្សជីវៈចម្រុះ និងកិច្ចគាំពារបរិស្ថាន៕សរន