ដោយ៖ដេប៉ូ/ភ្នំពេញ៖លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដឹកនាំកិច្ចពិភាក្សាលើកិច្ចសហការជាមួយមន្រ្តីនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីបច្ចេកទេសនៃក្រសួងបរិស្ថាន និងក្រុមការងារGGGI ជាច្រើនរូប។កិច្ចពិភាក្សាបានប្រព្រឹត្តិទៅកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន។

ប្រភពក្រសួងបរិស្ថានបានឱ្យដឹងថា អង្គប្រជុំបានពិភាក្សាលើវឌ្ឍនភាពការងារសម្រេចបានរបស់ GGGI ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ , ២). ការរៀបចំយន្តការអនុវត្តគម្រោង និងកំណត់ជនបង្គោលសម្រាប់កិច្ចសហការអនុវត្តគម្រោងជាក់លាក់ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន និងគម្រោងវិនិយោគនាពេលអនាគត សរុបចំនួន១៣ និង៣). ពង្រឹងភាពជាដៃគូរវាងក្រសួងបរិស្ថាន និង GGGI។

ក្នុងឱកាសនោះលោករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍មួយចំនួនសម្រាប់ក្រុមការងារ GGGI និងកិច្ចសហប្រតិបត្តិការជារួមជាមួយក្រសួងបរិស្ថាន រួមមាន៖ ១). គម្រោងទាំងអស់គួរបន្ស៊ីជាមួយគោលនយោបាយនិងអាទិភាពការងារដែលមានស្រាប់ ,២). សកម្មភាពគម្រោងជៀសវាងការជាន់គ្នាជាមួយគម្រោងផ្សេងទៀត ដែលបាននិងកំពុងអនុវត្ត និងអាចបន្សីការងារជាមួយគ្នាទៅវិញទៅមក ,៣). ក្រសួងបរិស្ថានបន្តសហការជាមួយ GGGI ធ្វើការជាមួយដៃគូនានា ក្នុងទិសដៅសម្រេចបានគោលបំណងអាទិភាពរួម និង៤). ក្រសួងបរិស្ថាននឹងរៀបចំឱ្យមានបញ្ជីមន្រ្តីបង្គោលសម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តគម្រោងចំនួន១៣៕srn